ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការបរទេស​៖​ ករណី​បុគ្គល​ឈ្មោះ Charlie Tiu Hay Ang ដែល​ប៉ូ​លិសហ្វី​លី​ពី​ន​ស្វែង​រក​ចាប់ខ្លួន មិន​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​បំភ្លឺ​ថា ​ករណី​បុគ្គល​ឈ្មោះ Charlie Tiu Hay Ang…

រាជធានី​ភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​បំភ្លឺ​ថា ​ករណី​បុគ្គល​ឈ្មោះ Charlie Tiu Hay Ang ដែល​ប៉ូ​លិស​ហ្វី​លី​ពី​ន​ស្វែងរក​ចាប់ខ្លួន មិន​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​ ។

យោង​តាម​សេចក្តី​បំភ្លឺ​របស់អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​៦ កុម្ភៈ ឆ្នាំ​២០២៦ ​បាន​បញ្ជាក់​ថា ឈ្មោះ Charlie Tiu Hay Ang គេ​ស្គាល់​ថា Atong Ang ដែល​អាជ្ញា​ធរ​ហ្វី​លី​ពី​ន​ស្វែងរក​ចាប់ខ្លួន ​ពាក់ព័ន្ធ​នឹង​បទល្មើស​ជា​ច្រើន​ករណី​នោះ មិន​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​ ។

យោង​តាម​របាយការណ៍​ផ្លូវការ​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​នៃ​ព្រះរា​ជា​ណាចក្រ​កម្ពុជា មិន​មាន​ទិន្នន័យ​អំពី​ការ​ចូល ឬ​ចេញ​របស់​ឈ្មោះ Charlie Tiu Hay Ang នេះ នៅ​តាម​ច្រកព្រំដែន​អន្តរជាតិ​ណាមួយ​របស់​កម្ពុជា​ឡើយ​ ។

សេចក្តី​បំភ្លឺ​នេះ ធ្វើ​ឡើង​ដើម្បី​ច្រានចោល​នូវ​របាយការណ៍​នា​ពេល​ថ្មី​ៗ​នេះ ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ មួយ​ចំនួន ដែល​បាន​លើក​ឡើង​ថា ឈ្មោះ Charlie Tiu Hay Ang ប្រហែលជា​កំពុង​លាក់ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ដែល​មន្ត្រី​ប៉ូ​លិស​ហ្វី​លី​ពី​ន​មួយ​ក្រុម​ ត្រូវ​បាន​ដាក់​ពង្រាយ ដើម្បី​ស្វែងរក​ចាប់ខ្លួន​បុគ្គល​រូប​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ