ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ដឹកនាំ​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ជំរុញ​កំណើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ទិសឱ្យ​ដល់​គោល ដៅ​២០​ពាន់​លាន​ដុល្លារ

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នុំពេញ​ ៖ ​ក្នុង​ជំនួប​ពិភាក្សា​ទ្វេ​ភាគី​ប្រមុខ​រាជរ​ដ្ឋា​ដឹកនាំ​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ជំរុញ​កំណើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ទិសឱ្យ​ដល់​គោលដៅ​២០​ពាន់​លាន​ដុល្លារ ។ នា​រសៀល​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៦​ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន…

រាជធានី​ភ្នុំពេញ​ ៖ ​ក្នុង​ជំនួប​ពិភាក្សា​ទ្វេ​ភាគី​ប្រមុខ​រាជរ​ដ្ឋា​ដឹកនាំ​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ជំរុញ​កំណើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ទិសឱ្យ​ដល់​គោលដៅ​២០​ពាន់​លាន​ដុល្លារ ។

នា​រសៀល​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៦​ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ផា​ម មិ​ញ​ជិ​ញ (PHAM Minh Chinh) នាយក​រដ្ឋមន្ត្រីនៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​វិមាន​៧​មក​រា ក្នុង​ឱកាស​ដែល​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​វៀតណាម បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​, ថ្នាក់ដឹកនាំ​គណបក្ស​កុម្មុយនីស្ត​វៀតណាម និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ពី​ថ្ងៃ​ទី​៦​ ដល់​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​
២០២៦​ ។

ក្នុង​ឱកាស​នៃ​ជំនួប​, សម្ដេច​បវរ​ធិ​បតី បាន​សម្ដែង​នូវ​សេចក្ដី​សោមនស្ស​រីករាយ និង​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ជូន​ចំពោះ ឯកឧត្តម ផា​ម មិ​ញ​ជិ​ញ និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​បី​គណបក្ស​លើក​ទី​៤ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ បន្ទាប់​ពី​កិច្ចប្រជុំ​លើក​ទី​៣ កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៥ ទីក្រុង​ហូ​ជី​មិ​ញ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

ក្នុង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​, ប្រមុខ​រដ្ឋាភិបាលនៃ​ប្រទេស​ទាំង​ពីរ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​កម្រិត​រវាង​ប្រទេស​ទាំង​ពីរ នា​ពេល​កន្លង​មក សំដៅ​ការ​ជំរុញ​នូវ​សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ ក្នុង​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ដែល​ស្រប​ទៅ​នឹង​ទិស​ស្លោក «​ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព យូរអង្វែង​»​។

ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ ក៏​បាន​ពិភាក្សា​ផ្លាស់​ប្ដូរ​យោបល់​គ្នា​អំពី​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិការ​ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត លើ​វិស័យ​សំខាន់​ៗ រួម​មាន​ជា​អាទិ៍​៖ នយោបាយ​ការទូត​, សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការ​វិនិយោគ​, ការពារ​ជាតិ​និង​សន្តិសុខ​, ថាមពល​, អប់រំ និង​បណ្តុះបណ្តាល​, ទេសចរណ៍​, វប្បធម៌ និង​កា​រត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន ពិសេស​កា​រត​ភ្ជាប់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​បា​វិត និង​ផ្លូវ​ល្បឿន​លឿន​ហូ​ជី​មិ​ញ​-​ម៉ុ​កបាយ រវាង​ប្រទេស​ទាំង​ពីរ​។

ប្រមុខ​រាជរដ្ឋាភិបាល​ទាំង​ពីរ ក៏​បាន​ប្តេជ្ញា​បន្ត​ជំរុញ​កំណើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ទិស ឱ្យ​ដល់​គោល​ដៅ​២០​ពាន់​លាន​ដុល្លារ នា​ពេល​ខាង​មុខ និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​បណ្តា​ខេត្ត​ជាប់​ព្រំដែន ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​, ការ​ជួញដូរ​មនុស្ស​, និង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ជា​ដើម ដើ​ម្បី​ប្រែក្លាយ​តំបន់​ព្រំដែន ទៅ​ជា​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​ ។

ប្រមុខ​រាជរដ្ឋាភិបាល​ទាំង​ពីរ ក៏​បាន​គូសបញ្ជាក់​អំពី​សារសំខាន់​នៃ​ការ​ជំរុញ​ទំនាក់ទំនង​រវាង​យុវ​ជន​ជំនាន់​ក្រោយ​នៃ​ប្រទេស​ទាំង​ពីរ ឱ្យ​ស្វែង​យល់​ពី​គ្នា ក៏​ដូច​ជា​សិក្សា​អំពី​ប្រវត្តិសាស្ត្រ ដែល​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ធ្លាប់​ឆ្លងកាត់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ