ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តំបន់មាត់សមុទ្រកម្ពុជាបន្តមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ដោយសារឥទ្ធិពលព្យុះ «ពែនញ៉ា»

11 ម៉ោង មុន

រាជធានីភ្នំពេញ៖ យោងតាមការព្យាករ​ធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ តំបន់មាត់សមុទ្រដែលរួមមានខេត្តកោះកុង ព្រះសីហនុ…

រាជធានីភ្នំពេញ៖ យោងតាមការព្យាករ​ធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ តំបន់មាត់សមុទ្រដែលរួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ជួរភ្នំបូកគោ នឹងបន្តមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ក្នុងកម្រិតផ្ទៃដី ១០%។

ស្ថានភាពនេះបណ្ដាលមកពីឥទ្ធិពលនៃព្យុះទី២ ឈ្មោះ ពែនញ៉ា​ដែលបានជះឥទ្ធិពលលើរបបខ្យល់មូសុងឦសាន និងឈូងសមុទ្រកម្ពុជា។ ក្នុងអំឡុងពេលនេះ ខ្យល់នឹងបក់មកពីទិសនិរតី និងអាគ្នេយ៍ក្នុងល្បឿន ៥ ម៉ែត្រក្នុងមួយវិនាទី ខណៈដែលរលកសមុទ្រអាចមានកម្ពស់ខ្ពស់បំផុតរហូតដល់ ១,០០ ម៉ែត្រ។ ចំពោះសីតុណ្ហភាពវិញ នឹងមានកម្រិតអប្បបរមា ២២°C និងអតិបរមា ៣៣°C៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ