ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះពែនញ៉ាវាយប្រហារហ្វីលីពីន! មនុស្ស ៨ នាក់ស្លាប់ ខណៈតំបន់ខ្លះរងគ្រោះដោយ​ជំនន់ទឹកភ្លៀង

11 ម៉ោង មុន

ទីក្រុងម៉ានីល៖ ព្យុះពែនញ៉ាបានបង្កសោកនាដកម្មដល់ប្រទេសហ្វីលីពីន ដោយបានសម្លាប់មនុស្សយ៉ាងតិច ៨ នាក់ ក្នុងនោះមានសមាជិកគ្រួសារមួយត្រូវបាត់បង់ជីវិតទាំង ៤ នាក់ក្នុងគ្រោះបាក់ដី ខណៈ​​តំបន់ភាគកណ្ដាល និងភាគខាងត្បូងរងផលប៉ះពាល់ជំនន់ទឹកភ្លៀង។…

ទីក្រុងម៉ានីល៖ ព្យុះពែនញ៉ាបានបង្កសោកនាដកម្មដល់ប្រទេសហ្វីលីពីន ដោយបានសម្លាប់មនុស្សយ៉ាងតិច ៨ នាក់ ក្នុងនោះមានសមាជិកគ្រួសារមួយត្រូវបាត់បង់ជីវិតទាំង ៤ នាក់ក្នុងគ្រោះបាក់ដី ខណៈ​​តំបន់ភាគកណ្ដាល និងភាគខាងត្បូងរងផលប៉ះពាល់ជំនន់ទឹកភ្លៀង។ នេះបើយោងតាមសារព័ត៌មាន Xinhua និង AP ចុះផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈនេះ។

​ហ្វីលីពីនគឺជាប្រទេសដែលរងគ្រោះខ្លាំងជាងគេដោយសារព្យុះនៅតំបន់អាស៊ីអាគ្នេយ៍ ហើយពែនញ៉ាគឺជាព្យុះទីពីរដែលបានវាយប្រហារក្នុងដើមឆ្នាំ ២០២៦ នេះ។ បើទោះបីជាវាបានថយឥទ្ធិពលមកត្រឹមជាសម្ពាធទាបក៏ដោយ ប៉ុន្តែភ្លៀងធ្លាក់ជោកជាំ និងខ្យល់បោកបក់ខ្លាំង​កំពុងបង្កការរាំងស្ទះដល់កិច្ចប្រតិបត្តិការសង្គ្រោះ និងបង្កជាក្ដីបារម្ភកាន់តែខ្លាំងពីគ្រោះបាក់ដីបន្ថែមទៀតនៅក្នុងខេត្តតំបន់ភ្នំ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ