ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ហ៊ុន សែន និង ឯកឧត្តម តូ ឡឹម (To Lam) អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី “​បញ្ចុះ​បឋមសិលា​សាងសង់​សាលា​មិត្តភាព កម្ពុជា​-​វៀតណាម​”

14 ម៉ោង មុន

រាជធានីភ្នំពេញ ៖ នា​ល្ងាច​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៦ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានីភ្នំពេញ ៖ នា​ល្ងាច​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៦ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម បាន​អញ្ជើញ​ជា​អធិបតី​តី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី “​បញ្ចុះ​បឋមសិលា​សាងសង់​សាលា​មិត្តភាព​កម្ពុជា​-​វៀតណាម​” ស្ថិត​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ។

យោង​តាម​របាយការណ៍ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា​ សាលារៀននេះ ​សាងសង់​លើ​ផ្ទៃដី​អតីត​សាលា​បឋម​សិក្សា និង​អនុ​វិទ្យាល័យ សម្តេច​តេ​ជោ ហ៊ុន សែន ដង្កោ ដែល​រួម​មាន​អគារសិក្សា ៣ ជាន់ ចំនួន ១១ ខ្នង (​ស្មើនឹង ១៤៧ បន្ទប់​), អគារ​រដ្ឋបាល ២ ខ្នង​, អាហារ​ដ្ឋា​ន ២ កន្លែង និង​សម្ភារ​គាំទ្រ​ទំនើប​ៗ​ជា​ច្រើន​ទៀត ដោយ​ប្រើ​ពេល ១២ ខែ ដើម្បី​ប្រែក្លាយ​សាលា​នេះ​ឱ្យទៅ​ជា​គ្រឹះស្ថានសិក្សា​ស្តង់ដារ ដែល​អាច​ទទួល​សិស្សានុសិស្ស​បាន​កាន់តែ​ច្រើន​ ។

សាលារៀន​ន​នេះ មាន​ប្រវត្តិ​ផ្សារ​ភ្ជាប់​នឹង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ​ក្រោយ​ថ្ងៃ​រំដោះ ៧ មក​រា ១៩៧៩ ដើម្បី​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា និង ជា​ជំនួយ​ដ៏​ថ្លៃថ្លា​របស់​គណបក្ស រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម​ធ្វើ​ឡើង​ក្នុង​គោលបំណង​អបអរសាទរ ខួប​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​វៀតណាម និង​ជា​ការ​បង្ហាញ​ពី​ស្មារតី “​ត​ភ្ជាប់​យុវជន ត​ភ្ជាប់​ជំនាន់ និង​ត​ភ្ជាប់​ភាព​ជា​អ្នកដឹកនាំ​” នៃ​ប្រទេស​ទាំង​ពីរ ។

លោក ឃួ​ង ស្រេង បាន​បញ្ជាក់​បន្ថែម​ថា សមិទ្ធផល​ថ្មី​នេះ​មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​គុណភាព​អប់រំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​សក្ខីភាព​នៃ​ចំណងមិត្តភាព​ដែកថែប និង​កិច្ច​សហប្រតិបត្តិការ​យូរអង្វែង​រវាង​ប្រជាជាតិ​ទាំង​ពីរ កម្ពុជា​-​វៀតណាម​ ។

បន្ទាប់​មក​ថ្នាក់ដឹកនាំ​ទាំង​ពីរ សម្ដេច​តេ​ជោ ហ៊ុន សែន និង​ឯកឧត្តម តូច ឡឹម បាន​អញ្ជើញ​ជា​និមិត្តរូប​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​សាលា​មិត្តភាព កម្ពុជា​-​វៀតណាម​” និង​ថតរូប​អនុស្សាវរីយ៍​រួម​គ្នា​ជាមួយ​គណៈប្រតិភូ ថ្នាក់ដឹកនាំ​សាលា លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស មុន​នឹង​បញ្ចប់​កម្មវិធី​ផង​ដែរ ៕

Screenshot
Screenshot

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ