ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ជាបឋម បានឲ្យដឹងថា គិតត្រឹមម៉ោង៩យប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ អណ្តាតភ្លើងមិនទាន់រលត់នៅឡើយទេ ករណីអគ្គិភ័យបានឆាបឆេះកន្លែងស្តុកទុយោជ័រខ្នាតធំរបស់រុមហ៊ុនគីរីដងរែក ។
ករណីអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនេះ បានកើតឡើងនៅវេលាម៉ោង១៧និង៥២នាទីល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅកន្លែងស្តុកទុយោខ្នាតធំរបស់ក្រុមហ៊ុនគីរីដងរែក នៅក្រុងបាត់ដំបង នៅចំណុចផ្លូវស្រែ១០០០ ភូមិចំការសំរោង១ សង្កាត់ចំការសំរោង១ ក្រុងបាត់ដំបង ។
កម្លាំងរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កំពុងអន្តរាគមន៍នៅកន្លែងកើតហេតុ ៕






ចែករំលែកព័តមាននេះ