ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល ប្រកាស​ឲ្យ​ប្រមូល​ម្សៅ​ទឹកដោះគោ ២​ម៉ាក ពី​ទីផ្សារ​កម្ពុជា ព្រោះ​អាច​មាន​វត្តមាន​ជាតិពុល

59 នាទី មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ ស្តី​ពី​ការ​ប្រមូល​ត្រឡប់​ពី​ទីផ្សារ នូវ​ផលិតផល​ទឹកដោះគោ​ម្សៅ អាច​មាន​វត្តមាន​ជាតិពុល…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ ស្តី​ពី​ការ​ប្រមូល​ត្រឡប់​ពី​ទីផ្សារ នូវ​ផលិតផល​ទឹកដោះគោ​ម្សៅ អាច​មាន​វត្តមាន​ជាតិពុល Cereulide toxin ។

ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​ដល់​សាធារណជន ជា​ពិសេស​មាតាបិតា និង​អាណាព្យាបាល​ទារក និង​កុមារ​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​ទីភ្នាក់ងារ​សុវត្ថិភាព ចំណីអាហារ នៃ​ប្រទេស​សិង្ហ​បុរី បាន​បញ្ជាក់​ថា ផលិតផល​ទឹកដោះគោ​ម្សៅ ៥​ឡូ​ត៏ ដូច​មានឈ្មោះ​ក្នុង តារាង​ទី​១ អាច មាន​វត្តមាន​ជាតិពុល Cereulide toxin និង​ផលិតផល​ទឹកដោះគោ​ម្សៅ ២​ឡូ​តិ៍ ដូច​មានឈ្មោះ​ក្នុង តារាង​ទី​២ មាន វត្តមាន​ជាតិពុល Cereulide toxin បង្ក​ហានិភ័យ​ដល់​សុខភាព​ទារក កុមារ និង​អ្នក​ប្រើ​ទូទៅ​ផង​ដែរ ៖

តារាង​ទី​១៖
១. NAN HA 1 SupremePro ទម្ងន់​៨០០​ក្រាម លេខ​ឡូ​តិ៍ 51470017C1 ថ្ងៃខែ​ឆ្នាំ​ផុតកំណត់​ប្រើ 31 May 2027 ផលិត​ប្រទេស​ស្វី​ស ។
២. NAN HA 1 SupremePro ទម្ងន់​៨០០​ក្រាម លេខ​ឡូ​តិ៍ 51460017C2 ថ្ងៃខែ​ឆ្នាំ​ផុតកំណត់​ប្រើ 31 May 2027 ផលិត​ប្រទេស​ស្វី​ស ។
៣. NAN HA 2 SupremePro ទម្ងន់​៨០០​ក្រាម លេខ​ឡូ​តិ៍ 51420017C4 ថ្ងៃខែ​ឆ្នាំ​ផុតកំណត់​ប្រើ 31 May 2027 ផលិត​ប្រទេស​ស្វី​ស ។
៤. NAN HA 3 SupremePro ទម្ងន់​៨០០​ក្រាម លេខ​ឡូ​តិ៍ 53030017C1 ថ្ងៃខែ​ឆ្នាំ​ផុតកំណត់​ប្រើ 31 Oct 2027 ផលិត​ប្រទេស​ស្វី​ស ។
៥. NAN HA 3 SupremePro ទម្ងន់​៣២​ក្រាម លេខ​ឡូ​តិ៍ 53030017B1 ថ្ងៃខែ​ឆ្នាំ​ផុតកំណត់​ប្រើ 31 Oct 2027 ផលិត​ប្រទេស​ស្វី​ស ។

តារាង​ទី​២ ៖
១. Dumex Dulac Stage 1 ទម្ងន់​៨០០​ក្រាម លេខ​ឡូ​តិ៍ 101575737 ថ្ងៃខែ​ឆ្នាំ​ផុតកំណត់​ប្រើ 5 Sept 2027 ផលិត​ប្រទេស​ថៃ​ឡង់​ដ៍ ។
២. Dumex Dulac Stage 2 ទម្ងន់​៨០០​ក្រាម លេខ​ឡូ​តិ៍ 101570779 ថ្ងៃខែ​ឆ្នាំ​ផុតកំណត់​ប្រើ 5 Sept 2027 ផលិត​ប្រទេស​ថៃ​ឡង់​ដ៍ ។

ក្រសួងសុខាភិបាល សូម​បញ្ចា​ក់ថា ផលិតផល​ទាំង​៧​ឡូ​តិ៍​ខាងលើ ពុំ​មាន​នាំ​ចូល​មក​ប្រទេស​កម្ពុជា ដោយ​ក្រុមហ៊ុន​ណាមួយ​ទេ​។ ទោះបី​យ៉ាងណា ក៏​ដោយ ដើម្បី​ធានា​បាន នូវ​សុវត្ថិភាព​ចំពោះ​អ្នក​ប្រើប្រាស់ ក្រសួងសុខាភិបាល សូម​ជម្រាប​ជូន​ដល់​សាធារណជន មាតាបិតា អាណាព្យាបាល អាជីវករ អាជ្ញាធរ ឬ​អ្នក​ពាក់ព័ន្ធ​ថា ក្នុង​ករណី​បងប្អូន​បាន​ជួប​ប្រទះ​ឃើញ ឬ​កំពុង​ប្រើប្រាស់ លក់ ចែកចាយ នូវ​ផលិតផល​ខាងលើ ឬ​ឃើញ​ទារក​កុមារ​តូច​ៗ​ដែល​មាន​ជំងឺ​ដោយសារ ការ​ប្រើប្រាស់​ផលិតផល​ខាងលើ សូម​បងប្អូន​ទំនាក់ទំនង​ប្រគល់​ផលិតផល​ទាំងនោះ ឬ​ទំនាក់ទំនង​ព័ត៌មាន បន្ថែម​មក នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសម្អាង នៃ​ក្រសួងសុខាភិបាល តាម​រយៈ ទូរ​សព្ទ​លេខ ០៨៥ ៥៣៨ ០៦៦ ឬ ០១២ ២០៤ ០៦៩ ឬ ០១១ ២៣៤ ៥៩០ ឬ ០១១ ៩៧០ ៣២៥ ។

អាស្រ័យ​ហេតុនេះ សូម​សាធារណជន មាតាបិតា អាណាព្យាបាល អាជីវករ និង​អាជ្ញាធរ​ពាក់ព័ន្ធ មេ​ត្ត​ជ្រាប និង​ចូលរួម​សហការ​អនុវត្ត​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ សូម​ជូន​ភ្ជាប់​មក​ជាមួយ​នូវ​រូបភាព​ផលិតផល​ដូច​ខាងក្រោម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ