ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យានយន្ត​អគ្គិសនី​មាន​មិន​ដល់​១​ភាគរយ​ទេ​នៅ​កម្ពុជា

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ទោះបីជា​កម្ពុជា បាន​ដាក់​គោលដៅ​លើកកម្ពស់ និង​ជំរុញ​ការ​ប្រើប្រាស់​យានយន្ត​អគ្គិស​នី នា​ពេល​ថ្មី​ៗ​នេះ ក៏​ដោយ ក៏​ចំនួន​នៅ​មាន​កម្រិត​មែនទែន ។ តាម​ស្ថិតិ…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​កម្ពុជា បាន​ដាក់​គោលដៅ​លើកកម្ពស់ និង​ជំរុញ​ការ​ប្រើប្រាស់​យានយន្ត​អគ្គិស​នី នា​ពេល​ថ្មី​ៗ​នេះ ក៏​ដោយ ក៏​ចំនួន​នៅ​មាន​កម្រិត​មែនទែន ។

តាម​ស្ថិតិ ដែល​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ប្រកាស​ចេញ​នៅ​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២៦ បាន​ឲ្យ​ដឹង​ថា ចំនួន​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា មាន​ត្រឹម​ប្រមាណ​ជា ០,១៥​ភាគរយ ប៉ុណ្ណោះ ។

លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា ពី​ឆ្នាំ១៩៩០-២០២៥ មាន​យានយន្ត​ចុះបញ្ជី​សរុប​មាន​ចំនួន​ប្រមាណ​ជា ៨,២លាន​គ្រឿង ខណៈ​យានយន្ត​អគ្គិស​នី ​គឺ​មាន​ត្រឹមតែ ១២.៩៦៨ គ្រឿង​ប៉ុណ្ណោះ ។

លោក​បាន​បន្ត​ថា សម្រាប់​រថយន្ត​ធុន​ស្រាល​វិញ​ គឺ​មាន​ប្រមាណ​ជា ៩៤០.៨៧៥​គ្រឿង ហើយ​រថយន្ត​អគ្គិស​នី​មាន ៩.០៦៥គ្រឿង ពោល​គឺ​ប្រមាណ​ជា ១​ភាគរយ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ