ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​ព្រំដែន​នៅ​តំបន់​អូរ​ថ្ម ស្រុក​វាល​វែង ខេត្តពោធិ៍សាត់

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​ព្រំដែន​នៅ​តំបន់​អូរ​ថ្ម ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន…

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​ព្រំដែន​នៅ​តំបន់​អូរ​ថ្ម ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន ​។

លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដឹង​ថា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៦ វេលា​ម៉ោង ១០:០៥​នាទី ក្រុម​សម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ដល់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​ព្រំដែន ​នៅ​តំបន់​អូរ​ថ្ម ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន ​។

លោក​ជំទាវ​ក៏​សូម​គូសបញ្ជាក់​ជូន​ផង​ដែរ​ថា ចាប់តាំងពី​ការ​ចូល​ជា​ធរមាន​ នៃ​បទ​ឈប់​បាញ់​រវាង​កម្ពុជា ​និង​ថៃ​មក កម្ពុជា​តែងតែ​ប្រកាន់ខ្ជាប់​ នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់​បំផុត ​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន ពេញលេញ​នូវ​បទ​ឈប់​បាញ់​, សេចក្តីថ្លែងការណ៍​រួម​ ស្តី​ពី​កិច្ចព្រមព្រៀង​​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥, សេចក្តី​ប្រកាស​រួម​ នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ព្រមទាំង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ដទៃ​ទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ