ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសអន្តោប្រវេសន៍ ​បណ្ដេញ​ជនជាតិ​បរទេស​ ៤៧៩​នាក់​ ​ចេញពីកម្ពុជា

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ជនជាតិ​បរទេស ​ចំនួន​៤៧៩​នាក់ ​មាន០៨​សញ្ជាតិ​ ត្រូវ​បាន​កម្លាំង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ធ្វើការបណ្ដេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ​តាម​ច្រក​ទ្វារ​អាកាស​អន្តរជាតិ​តេ​ជោ ។ តាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​បរទេស ​ចំនួន​៤៧៩​នាក់ ​មាន០៨​សញ្ជាតិ​ ត្រូវ​បាន​កម្លាំង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ធ្វើការបណ្ដេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ​តាម​ច្រក​ទ្វារ​អាកាស​អន្តរជាតិ​តេ​ជោ ។

តាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៦​ ដោយអនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ, ​ឯកឧត្តម សន្តិ​បណ្ឌិត និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ, ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្ត​ធ្វើការ​បណ្តេញ​ជនបរទេស​សរុប​ចំនួន ៤៧៩​នាក់ (​ស្រី​១០៤​នាក់​) មាន ៨​សញ្ជាតិ រួម​មាន៖ ហ្វី​លី​ពី​ន​, ឥណ្ឌា, ​ឥណ្ឌូ​នេ​ស៊ី, ​ប៉ា​គី​ស្ថាន, ​ចិន, ​កូរ៉េ, ​បង់​ក្លា​ដេ​ស និង​ម៉ា​ឡេ​ស៊ី ក្នុង​នោះ ​មាន​ជនជាតិ​ចិន (២៤១​នាក់​) ជនជាតិ​ហ្វី​លី​ពី​ន (១៩០​នាក់​) ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាស​អន្តរជាតិ​តេ​ជោ ​។

តាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​បាន​ឲ្យ​ដឹង​ទៀត​ថា ជនជាតិ​បរទេស ​ដែល​ត្រូវ​បណ្តេញចេញ​នោះ​ពាក់ព័ន្ធ​ករណី​លួច​ឆ្លង​ដែន និង​ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់ ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ