ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់​អន្ទង់ អាច​ជា​ឱសថ​ជំនួយ​ទាំង​បេះដូង ស្មារតី និង​ស្បែក​ឱ្យ​ក្មេង​ជាង​វ័យ​!

4 ម៉ោង មុន

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស សាច់​អន្ទង់​ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា​ជា «​ស្ដេច​ត្រី​ទឹកសាប​» ដោយសារ​វា​ជា​កំពូល​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ខ្ពស់​បំផុត​។ យោង​តាម​វេជ្ជសាស្ត្រ​បុរាណ​ចិន សាច់​អន្ទង់​មាន​រសជាតិ​ផ្អែម និង​មាន​ជាតិ​ក្ដៅ ដែល​ជួយ​បំប៉ន​ថាមពល និង​ឈាម​ឱ្យ​រត់​បាន​ល្អ​។ ចំណែក​វេជ្ជសាស្ត្រ​សម័យ​ទំនើប​បាន​បង្ហាញ​ថា…

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស សាច់​អន្ទង់​ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា​ជា «​ស្ដេច​ត្រី​ទឹកសាប​» ដោយសារ​វា​ជា​កំពូល​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ខ្ពស់​បំផុត​។

យោង​តាម​វេជ្ជសាស្ត្រ​បុរាណ​ចិន សាច់​អន្ទង់​មាន​រសជាតិ​ផ្អែម និង​មាន​ជាតិ​ក្ដៅ ដែល​ជួយ​បំប៉ន​ថាមពល និង​ឈាម​ឱ្យ​រត់​បាន​ល្អ​។ ចំណែក​វេជ្ជសាស្ត្រ​សម័យ​ទំនើប​បាន​បង្ហាញ​ថា ត្រឹមតែ​សាច់​អន្ទង់ ១០០ ក្រាម គឺ​អាច​ផ្ដល់​វីតាមីន A និង B12 គ្រប់គ្រាន់​សម្រាប់​តម្រូវការ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ពេញវ័យ រួម​ទាំង​វីតាមីន D ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ និង​ឆ្អឹង​ឱ្យ​រឹង​មាំ​។

ចំពោះ​អ្នក​ដែល​មាន​បញ្ហា​សុខភាព​ដូច​ជា ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង សាច់​អន្ទង់​គឺជា​ជម្រើស​ដ៏​ស័ក្តិសម​បំផុត ព្រោះ​វា​មាន​ជាតិ​ខ្លាញ់​ឆ្អែត​ទាប ប៉ុន្តែ​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​-៣ និង​អូ​មេ​ហ្គា​-៦​។ សារធាតុ​ទាំងនេះ​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល និង​ជួយ​ឱ្យ​អារម្មណ៍​ស្រស់ស្រាយ កាត់​បន្ថយ​ភាព​តានតឹង និង​ការ​បាក់ទឹកចិត្ត​។ ពិសេស​សម្រាប់​សុភាព​នារី សាច់​អន្ទង់​គឺជា «​ឱសថ​ទិព្វ​» សម្រាប់​សម្រស់ ដោយសារ​វា​មាន​ជាតិ​កូ​ឡា​ជែ​ន​ខ្ពស់ ដែល​ជួយ​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ ធ្វើ​ឱ្យ​ស្បែក សក់ និង​ក្រចក​មាន​សុខភាព​ល្អ ព្រមទាំង​ជួយ​ជួសជុល​កោសិកា​ស្បែក​ដែល​ខូចខាត​បាន​យ៉ាង​រហ័ស​។

ទោះបីជា​សាច់​អន្ទង់​មានគុណ​ប្រយោជន៍​ច្រើន​យ៉ាងណា​ក៏​ដោយ អ្នកជំនាញ​នៅ​តែ​ណែនាំ​ឱ្យ​អ្នក​ទទួលទាន​វា​ឱ្យ​មាន​តុល្យភាព​ជាមួយ​មុខម្ហូប​ផ្សេង​ៗ​ទៀត ដើម្បី​ធានា​ថា​ជា​រាង​កាយ​ទទួល​បាន​ក្រុម​សារធាតុចិញ្ចឹម​ចម្រុះ និង​គ្រប់គ្រាន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ