ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​គួរ​ញ៉ាំ​កាហ្វេ​ប៉ុន្មាន​កែវ​ក្នុង​មួយ​ថ្ងៃ ទើប​ជំនួយ​ខួរក្បាល និង​មិន​ប៉ះពាល់​សុខភាព?

2 ម៉ោង មុន

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ជាតិ​កាហ្វេ​អ៊ី​ន​ដែល​មាននៅ​ក្នុង​កាហ្វេ តែ​បៃតង និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង មាន​សមត្ថភាព​ជួយ​ឱ្យ​ស្មារតី​ស្វាង និង​បង្កើន​ការ​ផ្ដោតអារម្មណ៍​បាន​យ៉ាង​ល្អ​ប្រសើរ​នៅ​ពេលធ្វើការ​។ ទោះជា​យ៉ាងណា ការ​ប្រើប្រាស់​លើស​កម្រិត​អាច​បណ្ដាល​ឱ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដូច​ជា បញ្ហា​គេង​មិន​លក់ រសាប់រសល់…

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ជាតិ​កាហ្វេ​អ៊ី​ន​ដែល​មាននៅ​ក្នុង​កាហ្វេ តែ​បៃតង និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង មាន​សមត្ថភាព​ជួយ​ឱ្យ​ស្មារតី​ស្វាង និង​បង្កើន​ការ​ផ្ដោតអារម្មណ៍​បាន​យ៉ាង​ល្អ​ប្រសើរ​នៅ​ពេលធ្វើការ​។ ទោះជា​យ៉ាងណា ការ​ប្រើប្រាស់​លើស​កម្រិត​អាច​បណ្ដាល​ឱ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដូច​ជា បញ្ហា​គេង​មិន​លក់ រសាប់រសល់ ឈឺក្បាល វិលមុខ និង​អារម្មណ៍​ឆាប់​ខឹង​។

យោង​តាម​ក្រុម​ជំនាញ​អាហារូបត្ថម្ភ​អាម៉េរិក ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដល់​សុខភាព មនុស្ស​ពេញ​វ័យ​​មិន​​គួរ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​លើស​ពី ៤០០ មិ​ល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​ឡើយ ដែល​បរិមាណ​នេះ​ប្រហាក់ប្រហែល​នឹង​កាហ្វេ​ពី ៤ ទៅ ៥ កែវ​ប៉ុណ្ណោះ​។

ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​អតិបរមា​ពី​កាហ្វេ លោក​អ្នក​គួរ​ចង​ចាំ​នូវ​គោលការណ៍​ពេលវេលា​ដ៏​សំខាន់​មួយ គឺ​ត្រូវ​ទទួលទាន​កាហ្វេ​យ៉ាង​ហោច​ណាស់ ៦ ម៉ោង​មុន​ពេល​ចូល​គេង​។ ប្រសិនបើ​លោក​អ្នក​ចូល​គេង​នៅ​ម៉ោង ១០ យប់ ការ​ឈប់​ញ៉ាំ​កាហ្វេ​ក្រោយ​ម៉ោង ៤ រសៀល គឺជា​ជម្រើស​ដ៏​ឆ្លាត​វៃ​បំផុត​ដើម្បី​ការពារ​បញ្ហា​ដំណេក​។

ចំពោះ​បុគ្គល​ដែល​មាន​រាង​កាយ​ងាយ​ប្រតិកម្ម​ជាមួយ​ជាតិ​កាហ្វេ​អ៊ី​ន ឬ​អ្នក​ដែល​មាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ គួរតែ​មាន​ភាព​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​កំណត់​បរិមាណ​កាហ្វេ​អ៊ី​ន​ដែល​ស័ក្តិសម​បំផុត​សម្រាប់​រាង​កាយ​ខ្លួនឯង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ