ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​មាន​រោងចក្រ​ផលិត​វ៉ែនតា​តម្លៃ​ជាង​៥​លាន​ដុល្លារ

3 ម៉ោង មុន
  • ភ្នំពេញ

ក្រោយ​ពេល​ដែល​ពលរដ្ឋ​កម្ពុជា​បាន​ប្រើប្រាស់​ផលិតផល​វ៉ែនតា​នាំ​ចូល​ជា​បន្តបន្ទាប់ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ កម្ពុជា​នឹង​មាន​រោងចក្រ​ផលិត​វ៉ែនតា​នៅ​ក្នុងស្រុក​ខ្លួន​ផ្ទាល់ ។ ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​បាន​ឲ្យ​ដឹង កាលពី​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២៦​ថា រោងចក្រផលិត​វ៉ែនតា និង​សម្ភារៈ​បន្ទាប់បន្សំ​វ៉ែនតា​គ្រប់​ប្រភេទ​នឹង​ដំណើរការ​ឆាប់​ៗ​នេះ…

ក្រោយ​ពេល​ដែល​ពលរដ្ឋ​កម្ពុជា​បាន​ប្រើប្រាស់​ផលិតផល​វ៉ែនតា​នាំ​ចូល​ជា​បន្តបន្ទាប់ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ កម្ពុជា​នឹង​មាន​រោងចក្រ​ផលិត​វ៉ែនតា​នៅ​ក្នុងស្រុក​ខ្លួន​ផ្ទាល់ ។

ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​បាន​ឲ្យ​ដឹង កាលពី​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២៦​ថា រោងចក្រ
ផលិត​វ៉ែនតា និង​សម្ភារៈ​បន្ទាប់បន្សំ​វ៉ែនតា​គ្រប់​ប្រភេទ​នឹង​ដំណើរការ​ឆាប់​ៗ​នេះ ក្រោម​ទុន​វិនិយោគ​មាន​តម្លៃ​៥,៦​លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន​២៩៤​កន្លែង ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា រោងចក្រ​នេះ​នឹង​មា​នទី​តាំងនៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ វិនិយោគ​ដោយ​ក្រុមហ៊ុន ប្រូ ហ្វី​ត អាយ​វែ​រ (Pro Fit Eyewear Manufacture) ។

កន្លង​មក ពលរដ្ឋ​កម្ពុជា​បាន​ប្រើប្រាស់​វ៉ែនតា​នាំ​ចូល​ចម្រុះ​ពី​ប្រទេស​ជា​ច្រើន ដូច​ជា​បារាំង អា​ល្លឺ​ម៉​ង់ ជប៉ុន កូរ៉េ​ខាងត្បូង ចិន ជាដើម ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ