ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រីសានាអ៊ី តាកាអ៊ីជី កាន់តែមានសង្ឃឹមឈ្នះ​ឆ្នោតដាច់ ក្រោយប្រធានាធិបតីអាមេរិកប្រកាសគាំទ្រ​ជាសាធារណៈ

4 ម៉ោង មុន

ប្រទេស​ជប៉ុន ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោកស្រី​សា​ណាអ៊ី​តា​កា​អ៊ី​​ជី កាន់តែ​ត្រូវ​បាន​ពង្រឹង​ថែម​ទៀត​ កាលពី​ថ្ងៃ​ទី​៦​ កុម្ភៈ​ ដោយសារ​ការ​ប្រកាស​គាំទ្រ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ ខណៈ​សល់​ពេល​តែ​២​ថ្ងៃ​ទៀត​​ដល់​ការ​បោះ​ឆ្នោត​សភា​ មុន​កាលកំណត់…

ប្រទេស​ជប៉ុន ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោកស្រី​សា​ណាអ៊ី​តា​កា​អ៊ី​​ជី កាន់តែ​ត្រូវ​បាន​ពង្រឹង​ថែម​ទៀត​ កាលពី​ថ្ងៃ​ទី​៦​ កុម្ភៈ​ ដោយសារ​ការ​ប្រកាស​គាំទ្រ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ ខណៈ​សល់​ពេល​តែ​២​ថ្ងៃ​ទៀត​​ដល់​ការ​បោះ​ឆ្នោត​សភា​ មុន​កាលកំណត់ សំដៅ​ឲ្យ​គណបក្ស​លោកស្រី​ទទួល​បាន​សំឡេង​ភាគច្រើន​ដាច់​ក្នុង​សភា​ ។

ជានា​រី​ដំបូង​គេ ​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ជប៉ុន  លោកស្រី​សា​ណាអ៊ី​តា​កា​អ៊ី​​ជី ជា​មេដឹកនាំ​អភិរក្សនិយម​បំផុត ដោយសារ​លទ្ធផល​ល្អ​ក្នុង​ការ​ស្ទាបស្ទង់​មតិ​សាធារណៈ​សង្ឃឹមថា គណបក្ស​សេរី​ប្រជាធិបតេយ្យ​PLD របស់​លោកស្រី​និង​ក្រុមចម្រុះ​រដ្ឋាភិបាល នឹង​ទទួល​បាន​កៅអី​សភា​ច្រើន​លើសលុប​ខណៈ​ក្នុង​សភា​មុន​គណបក្ស​PLD​ និង​គណ​គណបក្ស​ជា​ដៃគូ​ក្នុង​ក្រុមចម្រុះ​មាន​សំឡេង​ភាគច្រើន​ប្រផិតប្រផើយ​ប៉ុណ្ណោះ​ ។

លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​មតិ​សាធារណៈ​បង្ហាញ​ថា គណបក្ស​PLD​​នឹង​បាន​ជ័យជម្នះ​ដាច់ ជាមួយ​ការ​ប្រកាស​គាំទ្រ​របស់​លោក​ត្រាំ​កាលពី​ថ្ងៃ​ទី​៥ ​កុម្ភៈ​ ។ ក្នុង​បណ្ដាញ​សង្គម​TRUTH SOCIAL របស់​លោក ប្រធានាធិបតី​អា​មេ​រិ​ក​សរសេរ​ថា លទ្ធផល​នៃ​ការ​បោះ​​ឆ្នោត​សភា​ជប៉ុន​នោះ​ ពិតជា​សំខាន់​ណាស់​សម្រាប់​អនាគត​របស់​ប្រទេស ​។

លោកស្រី​តា​កា​អ៊ី​​ជី​បាន​បង្ហាញ​រួច​ហើយ​ថា លោកស្រី​នឹង​ជា​មេដឹកនាំ​ដ៏​រឹង​មាំ​និង​ខ្លាំង​ប្រកប​ដោយ​គតិបណ្ឌិត​ ។  លោក​ត្រាំ​ថា​រង់ចាំ​ទទួល​លោកស្រី នៅ​សេត​វិមាន​នា​ថ្ងៃ​ទី​១៩​មីនា​ខាង​មុខ​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ