ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីនគរបាល ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បាទចាប់ផ្ដើមអនុវត្ត ពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមដងផ្លូវជាលេខ ៥ ឡើងវិញ តាមការណែនាំ របស់លោក តេង ចាន់ណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក៏ដូចជា ការណែនាំរបស់ អគ្គស្នងការនគរបាលជាតិ។
មន្ត្រីនគរបាល ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលបានចុះអនុវត្តការងារនេះ បានឲ្យដឹងថា មន្ត្រីនគរបាលចរាចរណ៍បានចាប់ផ្ដើមពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកកាលពីថ្ងៃទី 5 ខែកុម្ភៈឆ្នាំ 2025 នៅលើដងផ្លូវជាតិលេខ 5 ចំណុចផ្លូវវាងក្រុង។
ប្រភពដដែល បានបញ្ជាក់ថាការចុះអនុវត្តនេះគឺគ្រាន់តែអប់រំណែនាំឲ្យបងប្អូនធ្វើដំណើរតាមផ្លូវជាតិចូលរួមគោរពច្បាប់ចរាចរណ៍កាត់បន្ថយគ្រោះថ្នាក់លើដងផ្លូវ។ ជាលទ្ធផលនៃការត្រួតពិនិត្យនិងអប់រំលើយានយន្តឃើញថាមានអ្នកបើករថយន្តមួយចំនួន បាទគោរពច្បាប់ចរាចរណ៍ ប៉ុន្តែមានអ្នកបើកបរមួយចំនួនមិនបានគោរពច្បាប់ចរាចរណ៍គឺ បានបើកល្មើសច្បាប់ចរាចរណ៍ ។ជាលទ្ធផល ជាក់ស្ដែងរថយន្តខ្លះមានល្បឿនរហូតដល់ 140 គីឡូម៉ែត្រក្នុងមួយម៉ោង(មានក្នុងរូបថត) ដែលនេះជាការខុសច្បាប់ចរាចរណ៍ផ្លូវគោក ដោយបើកបរហួសល្បឿនកំណត់។
ជុំវិញការត្រួតពិនិត្យនិងចាត់វិធានការរត់បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះពុំមានផាកពិន័យលើរថយន្តឬអ្នកបើកបរល្មើសច្បាប់ណានៅឡើយនោះទេ។ ជារួមគឺគ្រាន់តែអប់រំ ណែនាំ ប៉ុណ្ណោះសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវ។និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ៕





ចែករំលែកព័តមាននេះ