ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​ប្រឈួន អនុញ្ញាត​ឲ្យ​សម្តេច​តេ​ជោ ក្នុង​ព្រះ​បរម​នាម​ជា​ប្រមុខរដ្ឋ ទទួល​ស្វាគម​ន៍​ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ​នៃ​គណៈ​កម្មា​ធិការ​មជ្ឈិម​គណបក្ស​កុម្មុយនីស្តវៀត​ណាម

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ប្រឈួន បាន​អនុញ្ញាត​ឲ្យ​សម្តេច​តេ​ជោ…


រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ប្រឈួន បាន​អនុញ្ញាត​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន​ប្រធាន​ព្រឹទ្ធសភា ក្នុង​ព្រះ​បរម​នាម​ជា​ប្រមុខរដ្ឋ ទទួល​ស្វាគមន៍​ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​គណបក្ស​កុម្មុយនីស្ត​វៀតណាម ។ នេះ​បើ​តាមសេចក្តីថ្លែងការណ៍​របស់​ក្រសួងព្រះបរម​រាជវាំង នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៦ ។

សេចក្តីថ្លែងការណ៍​បាន​លើក​ឡើង​ថា ក្រសួងព្រះបរមរាជវាំង​បាន​លើក​ឡើង​ថា សម្តេច ឯកឧត្តម លោក​ជំទាវ លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​-​ស្ថាប័ន និង​រាជធានី​-​ខេត្ត ព្រមទាំង​សា​ធារណជន​ទាំងអស់ សូម​មេត្តា​ជ្រាប​ថា ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរពសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះ​អង្គ​ទ្រង់ ប្រឈួន ពុំ​អាច​បំពេញ​ព្រះរាជកិច្ច​បាន ។

យោង​តាម​មាត្រា​១១​ថ្មី​នៃ​ច្បាប់រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អង្គ​សព្វ ព្រះរាជ​ហឫទ័យ​ប្រោស​ព្រះ​រាជទាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ ជួយ​ទទួល ក្នុង​ព្រះ​បរម​នាម​ជា​ប្រមុខរដ្ឋ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្វាគមន៍​ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម គណបក្ស​កុម្មុយនីស្ត​វៀតណាម និង​គណៈប្រតិភូ​ជាន់ខ្ពស់​ក្នុង​ឱកាស​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​នៅ​ក្នុង​ព្រះ​បរមរាជវាំង នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៦ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ