ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម​បាន​មក​ដល់​កម្ពុជា​ហើយ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៦ នេះ ។

ក្នុង​ឱកាស​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នេះ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​រាជានុញ្ញាត​ឱ្យ ឯកឧត្តម​អគ្គលេខាធិការ​បក្ស តូ ឡឹម ចូល​គាល់​ដើម្បី​ធ្វើ​សវន​ការ និង​ប្រោស​ប្រទាន​ពិធី​លៀង​សាយភោជន៍​ជា​កិត្តិយស​ជូន ឯកឧត្តម​អគ្គលេខាធិការ​បក្ស នៅ​ព្រះ​បរមរាជវាំង ។

សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ក៏​សព្វ​ព្រះ រាជហឫទ័យ​រាជានុញ្ញាត​ឱ្យ​ឯកឧត្តម តូ ឡឹម ចូល​គាល់ និង​ធ្វើ​សវន​ការ​នៅ​ព្រះរាជ​ដំណាក់​ផង​ដែរ ។ ឯកឧត្តម​អគ្គលេខាធិការ​បក្ស គ្រោង​នឹង​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ នៅ​មណ្ឌប​ព្រះ​បរម​រូប​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហ​នុ «​ព្រះ​បរម​រតន​កោដ្ឋ​» អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មណ្ឌប​មិត្តភាពកម្ពុជា​-​វៀតណាម​។ឯកឧត្តម តូ ឡឹម នឹង​មាន​ជំនួប​កំពូល​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ឯកឧត្តម​អគ្គលេខាធិការ តូ ឡឹម ពង្រឹង​ថែម​ទៀត​នូវ​ទំនាក់ទំនង​ដ៏​កក់ក្តៅ រវាង​កម្ពុជា និង​វៀតណាម និង​ឆ្លុះ​បញ្ចាំង អំពី​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​ពង្រឹង និង​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម ទៀត​នូវ​កិច្ច​សហ​ប្រ​តិ ប​ត្តិ​ការ​ដែល​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក ស្រប​តាម​ស្មារតី «​ភាព​ជា​អ្នក​ជិត ខាង​ល្អ​មិត្តភាព​ជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង​» ដើម្បី​ការ​អភិវឌ្ឍ និង​វិបុលភាព​នៃ​ប្រជាជាតិ និង​ប្រជាជន​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ