ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀ.ន​ម្នាក់​នៅ​ក្នុងស្រុក​គងពិសី

2 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ មុខសញ្ញា​ចែកចាយ​គ្រឿង​ញៀ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​គងពិសី​ធ្វើការ​ឃាត់ខ្លួន​បានជា​មួយ​គ្រឿងញៀន​ចំនួន​៧​កញ្ចប់ ខណៈ​ដែល​ជនសង្ស័យ​កំពុង​ចរាចរណ៍​គ្រឿងញៀន​ហើយ​កម្លាំង​នគរបាល​ល្បាត​ប្រទះ​ឃើញ​ក៏​ឃាត់​តែ​ម្តង​។ ការ​ឃាត់ខ្លួន​មុខសញ្ញា​ខាងលើ​ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ ពី​លោកស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ និង​ដឹកនាំ​ដោយ​លោក​អធិការ​នគរបាល​ស្រុក​គងពិសី កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​ក្នុងភូមិ​គ​គ្រួ​ស…

ខេត្តកំពង់ស្ពឺ​៖ មុខសញ្ញា​ចែកចាយ​គ្រឿង​ញៀ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​គងពិសី​ធ្វើការ​ឃាត់ខ្លួន​បានជា​មួយ​គ្រឿងញៀន​ចំនួន​៧​កញ្ចប់ ខណៈ​ដែល​ជនសង្ស័យ​កំពុង​ចរាចរណ៍​គ្រឿងញៀន​ហើយ​កម្លាំង​នគរបាល​ល្បាត​ប្រទះ​ឃើញ​ក៏​ឃាត់​តែ​ម្តង​។

ការ​ឃាត់ខ្លួន​មុខសញ្ញា​ខាងលើ​ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ ពី​លោកស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ និង​ដឹកនាំ​ដោយ​លោក​អធិការ​នគរបាល​ស្រុក​គងពិសី កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​ក្នុងភូមិ​គ​គ្រួ​ស ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​គងពិសី​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​បាន​គឺ​កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី បាន​ធ្វើការ​ល្បាត​តាម​មូលដ្ឋាន​ងាយ​រង​គ្រោះ លុះ​ល្បាត​ដល់​ចំណុច​ផ្លូវលំ​ភូមិ​គ​គ្រួ​ស ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ប្រទះ​ឃើញ​ជនសង្ស័យ​ខាងលើ​ក៏​បាន​ឃាត់ខ្លួន​មុន​សញ្ញា​សង្ស័យ​០១​នាក់ ឈ្មោះ ប៊ុ​ន ម៉េ​ន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​គ​គ្រួ​ស ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ត្រួតពិនិត្យ​ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​៧​កញ្ចប់ (​តូច​៦​កញ្ចប់ និង​មធ្យម​០១​កញ្ចប់​) ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង និង ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ។

នគរបាល​ស្រុក​គងពិសី​បាន​បញ្ជាក់​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​រួម​ជាមួយនឹង​វត្ថុ​តាង​គ្រឿងញៀន​ចំនួន​៧​កញ្ចប់ សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ