ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើកបរ​ខុសច្បាប់​ត្រូវ​តែ​ទទួល​ទណ្ឌកម្ម និង​ផាកពិន័យ ចំណែក​មន្ត្រី​ល្មើសច្បាប់ គ្មាន​ក្រមសីលធម៌ ក៏​ត្រូវ​តែ​អនុវត្ត​តាម​វិន័យ​តាម​ផ្លូវច្បាប់​ដូច​គ្នា

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកបើកបរ​ខុសច្បាប់​ត្រូវ​តែ​ទទួល​ទណ្ឌកម្ម រួម​ទាំង​ផាកពិន័យ ចំណែក​មន្ត្រី​ល្មើសច្បាប់ និង​គ្មាន​ក្រមសីលធម៌ ក៏​ត្រូវ​តែ​អនុវត្ត​តាម​វិន័យ​នគរបាល​ជាតិ និង​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់​ដូច​គ្នា ។ នេះ​បើ​តាម​ការ​អ្នកនាំពាក្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ…

រាជធានី​ភ្នំពេញ ៖ អ្នកបើកបរ​ខុសច្បាប់​ត្រូវ​តែ​ទទួល​ទណ្ឌកម្ម រួម​ទាំង​ផាកពិន័យ ចំណែក​មន្ត្រី​ល្មើសច្បាប់ និង​គ្មាន​ក្រមសីលធម៌ ក៏​ត្រូវ​តែ​អនុវត្ត​តាម​វិន័យ​នគរបាល​ជាតិ និង​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់​ដូច​គ្នា ។ នេះ​បើ​តាម​ការ​អ្នកនាំពាក្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

យោង​តាម​សំ​ណេ​រ​របស់​លោក រ៉េ​ន រតនៈ អ្នកនាំពាក្យ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​៥ កុម្ភៈ ឆ្នាំ​២០២៦ បាន​លើក​ឡើង​ថា ៖ ខ្ញុំបាទ​ពុំ​វាយតម្លៃ​សំ​ណេ​រ​ខាងលើ​នេះ​ទេ ប៉ុន្តែ​ក្នុង​នាម​អ្នកនាំពាក្យ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ខ្ញុំ​សូម​ផ្ដល់​ព័ត៌មាន និង​ទស្សនទាន​ផ្ទាល់ខ្លួន ដូច​ខាងក្រោម​។

អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា «​ខ្ញុំ​សូម​ជម្រាប​ជូន​ថា ក្នុង​សន្និបាត​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ទី​៥ ខែកុម្ភៈ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ណែនាំ​យ៉ាង​ច្បាស់​ថា ច្បាប់​ចរាចរណ៍​ត្រូវ​តែ​រឹត​បន្តឹង អ្នក​ខុសច្បាប់​ត្រូវ​តែ​ទទួល​ទណ្ឌកម្ម រួម​ទាំង​ផាកពិន័យ ចំណែក​មន្ត្រី​ល្មើសច្បាប់ និង​គ្មាន​ក្រមសីលធម៌ ក៏​ត្រូវ​តែ​អនុវត្ត​តាម​វិន័យ​នគរបាល​ជាតិ និង​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់​ដូច​គ្នា​»​។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​ក៏​បាន​លើក​ឡើង​ថា ចំពោះ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ ការ​អនុវត្ត នឹង​លើកលែង សម្រាប់​ក្រុង ស្រុក ឬ​ផ្លូវ​តាម​ខ្សែបន្ទាត់​ព្រំដែន ។ ក្រៅពី​នេះ គឺ​អនុវត្ត​ដូច​គ្នា ។
អ្នកនាំពាក្យ​ក៏ សូម​សាធារណជន​បែងចែក​ឱ្យ​ដាច់ កម្មវត្ថុ​នៃ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ គឺ​ការពារ​អាយុជីវិត​ទ្រព្យសម្បត្តិ​អ្នកដំណើរ និង​សណ្ដាប់ធ្នាប់​សា​ធា​ណៈ ។ ចំណែក អារម្មណ៍​ខឹង​ស្អប់ ឌឺដង ឬ​ការ​មិន​ពេញចិត្ត​អនុវត្ត​ច្បាប់ វា​គឺជា​ឆន្ទៈ​និង​សេរីភាព​បុគ្គល​។ ចំពោះ​មន្ត្រី​អាក្រក់ គឺជា​កម្មវត្ថុ​នៃ​ការ​ស្ដីបន្ទោស​ពី​សង្គម និង​ត្រូវ​តែ​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​អំពើ​របស់​ខ្លួន ។

លោក​បាន​សង្កត់ធ្ងន់​ថា សរុប​មក ច្បាប់​ឈរ​នៅ​ខាង​អាយុជីវិត​ប្រជាជន សុវត្ថិភាព​ប្រជាជន និង​សណ្ដាប់ធ្នាប់​សាធារណៈ ។ អ្នក​អាច​ក្លាយជា​មរណជន ឬ​ជន​រង​គ្រោះ​របួស​ពិការ​គ្រប់ពេល បើ​អ្នក​មិន​គោរព​ច្បាប់ ។ សមត្ថកិច្ច​រឹត​បន្តឹង​ឱ្យ​អ្នក​គោរព​ច្បាប់ គឺជា​វិធី​ចុង​ក្រោយ ដើម្បី​ជួយ​អ្នក​ពី​គ្រោះ ថ្នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ