ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពលព្យុះពែនញ៉ា​ ធ្វើឱ្យតំបន់មាត់សមុទ្រកម្ពុជាអាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកុម្ភៈ

1 ម៉ោង មុន

រាជធានីភ្នំពេញ៖ យោងតាមការចេញផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ឥទ្ធិពលនៃព្យុះទី២ ឈ្មោះថា ពែនញ៉ា…

រាជធានីភ្នំពេញ៖ យោងតាមការចេញផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ឥទ្ធិពលនៃព្យុះទី២ ឈ្មោះថា ពែនញ៉ា ​កំពុងធ្វើឱ្យស្ថានភាពធាតុអាកាសនៅកម្ពុជាមានការប្រែប្រួល។

បើទោះបីជាតំបន់វាលទំនាប និងតំបន់ខ្ពង់រាបភាគច្រើនមិនមានភ្លៀងធ្លាក់ក៏ដោយ ប៉ុន្តែសម្រាប់តំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ជួរភ្នំបូកគោ អាចនឹងមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីប្រមាណ ១០%។

ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋនៅតំបន់មាត់សមុទ្រត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតភ្លៀងដែលនឹងមកទន្ទឹមគ្នាជាមួយខ្យល់កន្ត្រាក់។ ដោយឡែក ស្ថានភាពរលកសមុទ្រអាចមានកម្ពស់ចន្លោះពី ០,៥០ ម៉ែត្រ ដល់ ១,០០ ម៉ែត្រ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ