ទីក្រុងវ៉ាស៊ីនតោន៖ ពិភពលោកបានឈានដល់ចំណុចរបត់ដ៏គ្រោះថ្នាក់មួយ បន្ទាប់ពីសន្ធិសញ្ញាត្រួតពិនិត្យអាវុធនុយក្លេអ៊ែរចុងក្រោយរវាងអាម៉េរិក និងរុស្ស៊ី (New START) បានផុតកំណត់ជាផ្លូវការ ខណៈប្រធានាធិបតី ដូណាល់ ត្រាំ បដិសេធមិនបន្តសុពលភាព ដោយចោទថាជាកិច្ចព្រមព្រៀងដែលធ្វើឱ្យអាម៉េរិកខាតបង់ និងត្រូវបានរុស្ស៊ីរំលោភបំពាន។ នេះបើយោងតាមសារព័ត៌មាន Xinhua, Reuters និង BBC ចុះផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈនេះ។
សន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ ២០១០ ដើម្បីដាក់កំហិតលើចំនួនក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់មហាអំណាចទាំងពីរ ប៉ុន្តែទំនាក់ទំនងដ៏តានតឹង និងការប្រកួតប្រជែងអាវុធបច្ចេកវិទ្យាខ្ពស់ជំនាន់ថ្មី បានធ្វើឱ្យកិច្ចព្រមព្រៀងនេះបាត់បង់តុល្យភាព។ ការផុតកំណត់ដោយគ្មានកិច្ចព្រមព្រៀងថ្មីមកជំនួសភ្លាមៗនេះ បានបង្កជាក្តីបារម្ភយ៉ាងខ្លាំងពីសំណាក់អង្គការសហប្រជាជាតិ ចំពោះការផ្ទុះឡើងវិញនូវការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរដែលគ្មានដែនកំណត់ និងគ្មានការត្រួតពិនិត្យ ដែលអាចគំរាមកំហែងដល់សន្តិសុខសកលលោកទាំងមូល៕
ចែករំលែកព័តមាននេះ