ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយបំបែកសំបុកមីស៊ីល! អ៊ុយក្រែនកម្ទេចទីតាំងបាញ់បង្ហោះមីស៊ីលអន្តរទ្វីបរបស់រុស្ស៊ី

3 ម៉ោង មុន

ទីក្រុងកៀវ៖ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានប្រកាសពីជោគជ័យក្នុងការវាយប្រហារចំគោលដៅយុទ្ធសាស្ត្រនៅឯទីលានសាកល្បងក្នុងទឹកដីរុស្ស៊ី ​ ដែលជាកន្លែងត្រៀមបាញ់បង្ហោះមីស៊ីលបាលីស្ទិកអន្តរទ្វីប និងមីស៊ីលល្បឿនលឿនជាងសំឡេង។ នេះបើយោងតាមសារព័ត៌មាន Xinhua និង Reuters ចុះផ្សាយនៅថ្ងៃទី៥…

ទីក្រុងកៀវ៖ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានប្រកាសពីជោគជ័យក្នុងការវាយប្រហារចំគោលដៅយុទ្ធសាស្ត្រនៅឯទីលានសាកល្បងក្នុងទឹកដីរុស្ស៊ី ​ ដែលជាកន្លែងត្រៀមបាញ់បង្ហោះមីស៊ីលបាលីស្ទិកអន្តរទ្វីប និងមីស៊ីលល្បឿនលឿនជាងសំឡេង។ នេះបើយោងតាមសារព័ត៌មាន Xinhua និង Reuters ចុះផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈនេះ។

ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយវ​ដែលជាសមិទ្ធផលផលិតដោយអ៊ុយក្រែនផ្ទាល់ បណ្ដាលឱ្យរោងយុទ្ធោបករណ៍ និងអគារជាច្រើនខ្នងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ រហូតបង្ខំឱ្យរុស្ស៊ីជម្លៀសបុគ្គលិកចេញពីតំបន់នោះ។

​ការវាយប្រហារសងសឹកនេះកើតឡើងបន្ទាប់ពីរុស្ស៊ីបានបង្កការភ្ញាក់ផ្អើលដល់ពិភពលោក ដោយការប្រើប្រាស់មីស៊ីល​ទំនើបជំនាន់ថ្មី វាយប្រហារលើទីក្រុង​ភាគខាងលិចអ៊ុយក្រែន កាលពីដើមខែមករា ឆ្នាំ២០២៦។ មីស៊ីលនោះ ត្រូវបានរុស្ស៊ីចាត់ទុកជាអាវុធយុទ្ធសាស្ត្រដែលអាចទម្លុះប្រព័ន្ធការពារអាកាសរបស់លោកខាងលិចបាន ហើយការដែលអ៊ុយក្រែនអាចវាយប្រហារត្រឡប់ទៅដល់ឃ្លាំងបាញ់បង្ហោះមីស៊ីលនេះវិញ បានបង្ហាញពីការវិវត្តថ្មីនៃសមត្ថភាពវាយប្រហារចម្ងាយឆ្ងាយរបស់ទីក្រុងកៀវ និងជាការឆ្លើយតបយ៉ាងចាស់ដៃទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលអន្តរទ្វីបរបស់វិមានក្រឹមឡាំង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ