ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាំកាហ្វេជួយសួត ឬបំផ្លាញសួត? តិកនិកញ៉ាំឱ្យត្រូវក្បួន!

3 ម៉ោង មុន

សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេ មានប្រសិទ្ធភាពស្រដៀងនឹងឱសថម្យ៉ាងដែលជួយបើកផ្លូវខ្យល់ក្នុងសួត ធ្វើឱ្យអ្នកជំងឺហឺតមួយចំនួនមានអារម្មណ៍ថាដកដង្ហើមស្រួលជាងមុនក្រោយពេលញ៉ាំ។ ទោះជាយ៉ាងណា កាហ្វេមិនមែនជាថ្នាំព្យាបាលជំងឺសួតនោះទេ ហើយប្រសិនបើអ្នកទទួលទានខុសវិធី វានឹងក្លាយជាអ្នកបំផ្លាញសុខភាពផ្លូវដង្ហើមទៅវិញ។ ដើម្បីការពារសួត…

សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេ មានប្រសិទ្ធភាពស្រដៀងនឹងឱសថម្យ៉ាងដែលជួយបើកផ្លូវខ្យល់ក្នុងសួត ធ្វើឱ្យអ្នកជំងឺហឺតមួយចំនួនមានអារម្មណ៍ថាដកដង្ហើមស្រួលជាងមុនក្រោយពេលញ៉ាំ។

ទោះជាយ៉ាងណា កាហ្វេមិនមែនជាថ្នាំព្យាបាលជំងឺសួតនោះទេ ហើយប្រសិនបើអ្នកទទួលទានខុសវិធី វានឹងក្លាយជាអ្នកបំផ្លាញសុខភាពផ្លូវដង្ហើមទៅវិញ។ ដើម្បីការពារសួត និងប្រព័ន្ធដកដង្ហើម អ្នកជំនាញណែនាំឱ្យជ្រើសរើសកាហ្វេក្ដៅ ជំនួសឱ្យកាហ្វេទឹកកក ព្រោះកាហ្វេក្ដៅសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយកម្ដៅបំពង់ក និងសម្រួលចរន្តឈាម ខណៈកាហ្វេទឹកកកអាចធ្វើឱ្យភ្នាសផ្លូវដង្ហើមរួមតូច និងបង្កលក្ខណៈងាយស្រួលដល់មេរោគបង្កជំងឺក្អក ឬហឺត។

ការញ៉ាំកាហ្វេច្រើនហួសប្រមាណក៏អាចបង្កឱ្យមានជាតិអាស៊ីតក្នុងក្រពះ ដែលនាំឱ្យកើតជំងឺច្រាលទឹកអាស៊ីត បង្កជាអាការៈក្អក រមាស់ក និងពិបាកដកដង្ហើម។ លើសពីនេះ ជាតិកាហ្វេអ៊ីនច្រើនពេកនឹងធ្វើឱ្យបេះដូងលោតញាប់ ញ័រទ្រូង និងស្ត្រេស ដែលសុទ្ធតែប៉ះពាល់ដល់ការដកដង្ហើម។ ដើម្បីសុខភាពល្អ មនុស្សពេញវ័យមិនគួរញ៉ាំជាតិកាហ្វេអ៊ីនលើសពី ៤០០ មិល្លីក្រាម (ប្រហែល ៤ កែវ) ក្នុងមួយថ្ងៃឡើយ ចំណែកស្ត្រីមានផ្ទៃពោះគួរកម្រិតត្រឹមពាក់កណ្ដាល និងក្មេងជំទង់មិនគួរលើសពី ១ កែវឡើយ។

ជាពិសេស ប្រសិនបើអ្នកកំពុងប្រើប្រាស់ថ្នាំពេទ្យ គួរពិគ្រោះជាមួយគ្រូពេទ្យជាមុន ព្រោះកាហ្វេអាចមានប្រតិកម្មជាមួយថ្នាំមួយចំនួន ដែលបង្កជាផលប៉ះពាល់អវិជ្ជមានដល់រាងកាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ