ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាក​ការ​អនុវត្ត​សាលក្រម​! រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​ចេញ​មុខ​តវ៉ា​ថា ដី​ដែល​តុលាការ​បង្គាប់​ឱ្យ​ប្រគល់​ទៅ​បុគ្គល​ឯកជន គឺជា​ដី​រដ្ឋ​មាន​ប្លង់​រឹង

1 នាទី មុន

ខេត្តស្ទឹងត្រែង ​៖ ​ភាព​ចម្រូងចម្រាស ​បាន​កើត​ឡើង​ក្នុង​កិច្ច​ប្រតិបត្តិការ​អនុវត្ត​ច្បាប់​មួយ កាលពី​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​ក្រុង​ស្ទឹង​ត្រែង ខណៈ​ពេល​ដែល​រដ្ឋបាល​ខេត្ត​បាន​ចេញ​មុខរារាំង​ការ​ប្រគល់​ដី ​តាម​សាលក្រម​តុលាការ…

ខេត្តស្ទឹងត្រែង ​៖ ​ភាព​ចម្រូងចម្រាស ​បាន​កើត​ឡើង​ក្នុង​កិច្ច​ប្រតិបត្តិការ​អនុវត្ត​ច្បាប់​មួយ កាលពី​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​ក្រុង​ស្ទឹង​ត្រែង ខណៈ​ពេល​ដែល​រដ្ឋបាល​ខេត្ត​បាន​ចេញ​មុខរារាំង​ការ​ប្រគល់​ដី ​តាម​សាលក្រម​តុលាការ ដោយ​អះអាង​ថា ​ដី​នោះ ​ជា​សម្បត្តិ​រដ្ឋ​។

លោក នាង គឹ​ម​លី មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​អាជ្ញាសាលា នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង​ បានដឹកនាំ​កម្លាំង​ចម្រុះ ​ចុះ​អនុវត្ត​សាលក្រម​រដ្ឋ​ប្ប​វេណី​លេខ ១០៩៦ “​ខ​១” ចុះ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ២០២១ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។

សាលក្រម​នេះ​បង្គាប់​ឱ្យឈ្មោះ ឃឹម សុ​ណា(​ចុង​ចម្លើយ​) ប្រគល់​ដី​ទំហំ ៣០​ម៉ែត្រ x ៦០ម៉ែត្រ ស្ថិត​ក្នុង​ក្រុង​ស្ទឹង​ត្រែង (​តំបន់​សត្តឃាត
ដ្ឋា​ន​) ទៅ​ឱ្យឈ្មោះ ជា គួ​ង ដែល​ជាដើម​បណ្តឹង និង​ត្រូវជា​អតីត​ស្វាមី​ ។

ទាក់ទិន​ករណី​ខាងលើ​នេះ​ ទោះជា​យ៉ាងណា កិច្ច​ដំណើរការ​នេះ​ ត្រូវ​បាន​រាំងស្ទះ បន្ទាប់​ពី​លោក អ៊ុត អរុណ មេធាវី​តំណាង​ឱ្យ​រដ្ឋបាល​ខេត្តស្ទឹងត្រែង បាន​ធ្វើការ​តវ៉ា ​ជា​ផ្លូវការ ​នៅ​ចំពោះ​មុខ​អាជ្ញាសាលា​។ លោក​មេធាវី​បាន​អះអាង​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​ថា​ ដី​ដែល​កំពុង​អនុវត្ត​សាលក្រម​នោះ ជា​កម្មសិទ្ធិ​ស្របច្បាប់​របស់រដ្ឋបាល​ខេត្តស្ទឹងត្រែង​។ ដ្ឋ​បាល​ខេត្ត​មានប្លង់​រឹង ជា​ភស្តុ​តាង​បញ្ជាក់​ច្បាស់លាស់​ថា​ជា​ដី​រដ្ឋ មិនមែន​ជា​កម្មសិទ្ធិ​របស់​លោក ជា គួ​ង ដូចដែល​បាន​ចែង​ក្នុង​សាលក្រម​នោះ​ឡើយ​ ។

ពាក់ព័ន្ធ​នឹង​វិវាទ​ដណ្តើម​កម្មសិទ្ធិ​រវាង​រដ្ឋ និង​ឯកជន​នេះ លោក នាង គឹ​ម​លី ក្នុង​នាម​អាជ្ញាសាលា បាន​សម្របសម្រួល​ដោយ​អនុញ្ញាត​ឱ្យ​ភាគី​ដើមបណ្តឹង (​លោក ជា គួ​ង​) ដាក់​ពាក្យ​ប្តឹង និង​ដាក់​ភស្តុ​តាង​បន្ថែម​ទៅ​កាន់​សាលាដំបូង​ខេត្តស្ទឹងត្រែង ដើម្បី​ឱ្យ​តុលាការ​ពិនិត្យ និង​សម្រេច​ឡើង​វិញ​តាម​នីតិវិធី ដើម្បី​ស្វែងរក​យុ​ត្តិធម៌​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ