ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេរោគ​អេ​ដស៍ អាច​ផ្ទុះ​ឡើង​វិញ គ្រប់ពេលវេលា បើ​អត្រា​អ្នក​ឆ្លង​មេរោគ​ដស៍​មិន​ថយ​ចុះ (​ធ្លាក់​ក្រោម​មួយ​នាក់​ក្នុង​មួយ​ថ្ងៃ​)

2 នាទី មុន

រាជធានី​ភ្នំពេញ ៖ ការ​ឆ្លង​មេរោគ​អេ​ដស៍ អាច​ផ្ទុះ​ឡើង​វិញ នៅ​គ្រប់ពេលវេលា បើសិន​អត្រា​អ្នក​ឆ្លង​ជំងឺ​នេះ ក្នុង​មួយ​ថ្ងៃ ឆ្លង​មួយ​នាក់​មិន​ថយ​ចុះ ហើយ​មាន​គ្មាន​ការ​ប្រើប្រាស់​ស្រោមអនាម័យ​នៅ​ពេល​រួម​ភេទ​បាន​ត្រឹមត្រូវ នេះ​បើ​តាម…

រាជធានី​ភ្នំពេញ ៖ ការ​ឆ្លង​មេរោគ​អេ​ដស៍ អាច​ផ្ទុះ​ឡើង​វិញ នៅ​គ្រប់ពេលវេលា បើសិន​អត្រា​អ្នក​ឆ្លង​ជំងឺ​នេះ ក្នុង​មួយ​ថ្ងៃ ឆ្លង​មួយ​នាក់​មិន​ថយ​ចុះ ហើយ​មាន​គ្មាន​ការ​ប្រើប្រាស់​ស្រោមអនាម័យ​នៅ​ពេល​រួម​ភេទ​បាន​ត្រឹមត្រូវ នេះ​បើ​តាម ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ។

ថ្លែង​ក្នុង​កិច្ចប្រជុំ ស្តី​ពី​ការ​ប្រកាស​ការ​លើកកម្ពស់​ការ​ប្រើប្រាស់​ស្រោមអនាម័យ និង​ការ​ឆ្លើយ​តម​ទៅ​នឹង​មេរោគ​អេ​ដស៍ និង​ជំងឺអេដស៍​ចា​មួយ​បណ្តាញសារព័ត៌មាន នា​រសៀល​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២៦ ឯកឧត្តម អៀង មូលី បាន​គូសបញ្ជាក់​ថា ការ​ប្រើប្រាស់​ស្រោមអនាម័យ​ពិតជា​មាន​សារៈសំខាន់ ក្នុង​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​អេ​ដស៍ ការ​ឆ្លង​ជំងឺ​កាមរោគ​ផ្សេង​ៗ និង​ការ​មិន​ចង់​កូន មាន​ប្រសិទ្ធភាព ។

ឯកឧត្តម បាន​បន្ត​ថា ការ​ឆ្លង​ជំងឺអេដស៍ ភាគច្រើន ឆ្លង​តាម​នារី​រកស៊ី​សេវា​ផ្លូវភេទ ការ​ស្រឡាញ់​ភេទ​ដូច​គ្នា និង​អ្នក​ប្រើប្រាស់​គ្រឿងញៀន​។ សព្វ​ថ្ងៃនេះ អត្រា​ឆ្លង​ជំងឺអេដស៍ ដោយសារ​អ្នក​ឆ្លង​មេរោគ​អេ​ដស៍​ហើយ មិន​បាន​ទៅ​ធ្វើ​តេស​រក​មេរោគ​អេ​ដស៍ ហើយ​ទៅ​ប្រព្រឹត្ត​ការ​រួម​ភេទ ជាមួយ​ដៃគូ ខ្លួន​មិន​បាន​ប្រើប្រាស់​ស្រោមអនាម័យ ។

ឯកឧត្តម ក៏​បាន​លើក​ឡើង​ថា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​អេ​ដស៍ រាជរដ្ឋាភិបាល បាន​ចេញ​គោលនយោបាយ ដើម្បី​លើកទឹកចិត្ត​ដល់​អ្នក​ដឹងខ្លួន ឬ​សង្ស័យ​ផ្ទុយ​មេរោគ​នេះ ដើម្បី​ទៅ​ធ្វើតេស្ត​រក​មេរោគ​អេ​ដស៍ ដោយ​ផ្តល់​គោលការណ៍​មួយ​ចំនួន ដូច​ជា​ការ​ផ្តល់​ប័ណ្ណ ប​.​ស​.​ស ដល់​ពួក​គាត់ និង​ផ្តល់​សេវា​ព្យាបាល​ជូន​គាត់ ។

ឯកឧត្តម ទេស​រដ្ឋមន្ត្រី អៀង មូលី ក៏​បាន​លើក​ឡើង​ថា ស្រោមអនាម័យ មាន​សារៈសំខាន់​ណាស់ ដូច្នេះ​ត្រូវ​តែ​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ដែល​រាជរដ្ឋាភិបាល ចង់បាន​ក្នុង​លុប​បំបាត់​ការ​ឆ្លង​ជំងឺអេដស៍​នេះ ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម ក៏​បាន​លើក​ឡើង​ថា ការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺអេដស៍ ត្រូវ​មានការ​ចូលរួម​សហការ​ពី​អង្ក​ការ​ដៃគូ​នានា ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​ពន្យល់​ឲ្យ​ប្រជាពលរដ្ឋ ពិសេស​យុវជន ឲ្យ​បានដឹង​ពី​ហានិភ័យ ពី​ការ​ឆ្លង​ជំងឺអេដស៍ និង​ការ​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​អេ​ដស៍ និង​ជំងឺ​កាមរោគ​ផ្សេង​ៗ​ទៀត ។

លោក​វេជ្ជបណ្ឌិត ឈឹ​ម សា​រ៉ាត់ នាយក​ប្រចាំ​តំបន់​អាស៊ី អង្ក​ការ​មូលនិធិ ថែទាំ​សុខភាព អ្នក​ឆ្លង​ជំងឺអេដស៍ បាន​លើក​ឡើង​ថា ការ​ផ្សព្វផ្សាយ ស្តី​ពី​ការ​លើក​កម្ពុជា ការ​ប្រើប្រាស់​ស្រោមអនាម័យ កុំ​ស្ទាក់ស្ទើរ​នេះ មិន​មាន​ន័យ​ថា មានការ​លើកទឹកចិត្ត​ឲ្យ​មានការ​រួម​ភេទ​នោះ​ទេ ព្រោះថា ការ​ផ្សព្វផ្សាយ​នេះ ដើម្បី​ឲ្យ​មានការ​យល់​ដឹង​ពី​ការ​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​អេ​ដស៍ ក៏​ដូច​មេរោគ​ផ្សេង​ទៀត បើ​មិន​បាន​ប្រើប្រាស់​ស្រោមអនាម័យ ។

លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា ការ​ផ្សព្វផ្សាយ​ការ​ប្រើប្រាស់​ស្រោមអនាម័យ ជាមួយនឹង​សារ សាមញ្ញ​មួយ “​កុំ​ស្ទាក់ស្ទើរ​ប្រើ​ស្រោមអនាម័យ​!” ស្រោមអនាម័យ ដែល​ជា​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល​បំផុត និង​ចំណាយ​តិច​បំផុត​មួយ ក្នុង​ការ​បង្ការ​មេរោគ​អេ​ដស៍ និង​ជំងឺ​កាមរោគ​ឲ្យ​មានការ​ចាប់អារម្មណ៍​ឡើង​វិញ ពី​ការ​ការ​ការពារ និង​គ្មាន​ការ​រើសអើង ។

គោលនយោបាយ​ប្រើប្រាស់ ស្រោមអនាម័យ ១០០​ភាគរយ របស់​រាជរដ្ឋាភិបាល​កម្ពុជា ខណៈ​ដែល​ការ​ដឹកនាំ និង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ក្នុង​ការ​បង្ការ​មេរោគ​អេ​ដស៍ និង​សុខភាព​សាធារណៈ នៅ​ពេល​យើង​កំពុង​ប្រឈម​មុខ​នឹង​ពេលវេលា​ដ៏​សំខាន់​មួយ ក្នុង​ការ​បង្ការ​មេរោគ​អេ​ដស៍ និង​ជំងឺ​កាមរោគ មិន​ត្រឹមតែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​ទូ​ទាំង​តំបន់ និង​ទូ​ទាំង​ពិភពលោក​។

លោក​វេជ្ជបណ្ឌិត បាន​បន្ថែម​ថា ទោះជា​មូលនិធិ​សម្រាប់​កម្មវិធី​សុខភាព កំពុង​ថយ​ចុះ ប៉ុន្តែ​ហានិភ័យ នៃ​ការ​ឆ្លង​មេរោគ​អេ​ដស៍ និង​ជំងឺ​កាមរោគ មិន​ទាន់​បាន​ថយ​ចុះ​នៅឡើយ​ទេ​។ នៅ​ក្នុង​បរិបទ​នេះ​ស្រោមអនាម័យ​មាន​សារៈសំខាន់​ជាង​ពេល​ណា​ៗ​ទាំងអស់ នៅ​តែ​ជាម​ធ្យា​បាយ​មួយ ក្នុង​ចំណោម​ម​ធ្យា​បាយ​ផ្សេង​ៗ​ទៀត​មាន​តម្លៃ សមរម្យ និង​មាន​ប្រសិទ្ធភាព​បំផុត ដែល​យើង​មាន ដើម្បី​បង្ការ​មេរោគ​អេ​ដស៍ ជំងឺឆ្លង​តាម​ការ​រួម​ភេទ​ផ្សេង​ទៀត និង​ការ​មាន​ផ្ទៃពោះ​ដោយ​មិន​បាន​គ្រោងទុក ។ ស្រោមអនាម័យ មិនមែន​ជា​បច្ចេកវិទ្យា​ថ្មី​ទេ ប៉ុន្តែ​វា​ត្រូវ​បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា វា​អាច​ទុកចិត្ត​បាន និង​មាន​ឥទ្ធិពល​ខ្លាំង​។ វា​ផ្តល់​ការ​ការពារ​ពីរ​យ៉ាង គឺ​វា​ការពារ​ប្រឆាំង​នឹង​មេរោគ​អេ​ដស៍ និង​ជំងឺ​កាមរោគ​ផ្សេង​ទៀត ហើយ​វា​ក៏​ការពារ​ការ​មាន​ផ្ទៃពោះ ។

លោក​វ​ជ្ជ​បណ្ឌិត ថា ៖«​ប្រទេស​កម្ពុជា បាន​បង្ហាញ​ភាព​ជា​អ្នកដឹកនាំ​ដ៏​រឹង​មាំ​រួច​ហើយ តាម​រយៈ​គោលនយោបាយ​ប្រើប្រាស់​ស្រោមអនាម័យ ១០០​ភាគរយ ជា​ពិសេស​នៅ​ក្នុង​គ្រឹះស្ថាន​កម្សាន្ត​នានា​។ គោលនយោបាយ​នេះ​បាន​ជួយ​សង្គ្រោះ​ជីវិត និង​បង្ហាញ​ថា នៅ​ពេល​ដែល​មាន​គោលការណ៍​ច្បាស់លាស់ ការ​ប្តេជ្ញា​ចិត្ត និង​កិច្ច​សហប្រតិបត្តិការ​និង ឥរិយាបថ​អាច​ផ្លាស់​ប្តូរ ដែល​នាំ​ឳ្យ​សុខភាព​សាធារណៈ​ប្រសើរ​ឡើង !»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ