ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ដុត​រទេះ​អេ​ត​ចាយ​រួច​ដុត​ខ្លួនឯង​ឆេះផ្អើល​នៅ​មុខ​វិទ្យាល័យ​ ជា ​ស៊ី​ម ​សាមគ្គី

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ដែលគេ​អះ​អាង​ថា ជា​មនុស្សញៀន​ថ្នាំ​ បាន​ដុត​រទេះ​អេ​ត​ចាយ ​និង​ដុត​ខ្លួនឯង​ បណ្តាល​អោយឆេះរលាករង​របួសធ្ងន់​ ត្រូវ​បាន​សមត្ថកិច្ច​ ហៅ​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ​…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ដែលគេ​អះ​អាង​ថា ជា​មនុស្សញៀន​ថ្នាំ​ បាន​ដុត​រទេះ​អេ​ត​ចាយ ​និង​ដុត​ខ្លួនឯង​ បណ្តាល​អោយឆេះរលាករង​របួសធ្ងន់​ ត្រូវ​បាន​សមត្ថកិច្ច​ ហៅ​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ​ ។

ហេតុការណ៍​នេះ ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ ទី​០៥ ​ខែកុម្ភៈ​ ឆ្នាំ​២០២៦ ​នៅ​មុខ​នៅ​មុខ​វិទ្យាល័យ​ ជា ​ស៊ី​ម ​សាមគ្គី ស្ថិត​នៅ​តាម​ផ្លូវ​លេខ​២៧១ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ​។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​គេ​ឃើញ​បុរស​រូប​នោះ ​បាន​អូស​រទេះ​អេ​ត​ចាយ ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ២៧១ ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។ ​នៅ​ពេល​មក​ដល់​មុខ​វិទ្យាល័យ ​ជា ​ស៊ី​ម សាមគ្គី​ ស្រាប់តែ​បុរស​រូប​នោះ ​បាន​ដុតសម្ភារៈ​អេ​ត​ចាយ​នៅ​ក្នុង​រទេះ ឆេះ​យ៉ាង​សន្ធោសន្ធៅ រួច​ដុត​ខ្លួនឯង​ បណ្តាល​អោយររលាក​ងរ​បួស​ធ្ធន់​។ ​ទោះបីជា​យ៉ាងណា​ គេ​ពុំ​ដឹង​ថា ​មូលហេតុ​អ្វី​នោះ​ទេ​ បានជា​បុរស​រូប​នោះ​ ដុត​​ខ្លួនឯង​បែប​នេះ ​។

តាម​ព័ត៌មាន​ខ្លះសង្ស័យ​ថា ដោយសារ​តែ​ឥទ្ធិពល​ថ្នាំ​ញៀន ​រើ​ឡើង ​បានជា​ដុត​ខ្លួនឯង​បែប​នេះ​។

ប៉ុន្តែបើតាម​បុរសដុត​ខ្លួនឯង​រូបនេះ ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ដុត​ខ្លួនឯង​ ដោយសារ​តែ​គេ​ចោទប្រកាន់​ថា​ ខ្លួន​បាន​លក់​គ្រឿងញៀន​។​ ទោះបីជា​យ៉ាងណា​ បុរស​រូប​នោះ ​ហាក់ដូចជា​មាន​សតិ​មិន​ប្រក្រតី​នោះ​ទេ​។ ​បន្ទាប់​ពី​កើតហេតុ ​បង្ក​ឲ្យ​មានការ​កក​ស្ទះ ចរាចរណ៍​យ៉ាង​ខ្លាំង ​នៅ​តាម​បណ្ដោយ​ផ្លូវ​២៧១ ហើយ​សមត្ថកិច្ច​នគរបាលមូលដ្ឋាន​ ក៏​បាន​ទៅ​ដល់​កន្លែង​កើតហេតុ ​ដើម្បី​សម្រួល​ចរាចរណ៍​ និង​ទាក់ទង​ហៅ​រថយន្ត​សា​មុ​យ ​បញ្ជូន​បុរស​រូប​នោះ​ទៅ​កាន់​មន្ទី​ពេទ្យ​មិត្តភាពកម្ពុជា-​ចិន ​ហៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ​ដើម្បី​សង្គ្រោះ ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ