ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើប្រាស់សារធាតុញៀន
រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ង៉េង ជួ…
រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ង៉េង ជួ…
រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បង្ក្រាបមុខសញ្ញាលួចយ៉ាងសកម្មក្នុងភូមិសាស្ដ្រខណ្ឌមានជ័យ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី លួចម៉ូតូ និងប្រើប្រាស់សារធាតុញៀន ។
បើតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ាង សុខម៉េង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ បានមកដាក់ពាក្យបណ្ដឹងនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បន្ទាប់ពីទទួលបណ្ដឹងរួច លោកវរសេនីយ៍ឯក ចាន់ សុភាព អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាកម្លាំងជំនាញស៊ើបអង្កេតស្រាវជ្រាវ នៅវេលាម៉ោង១៧៖១៥នាទីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រង់ចំណុច ក្រោយវត្ដស្ទឹងមានជ័យ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ មុន ម៉េងហ័រ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមទាំងវត្ថុតាងម៉ូតូចំនួន១គ្រឿង ម៉ាក HONDA PCX 125CC ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ1KV-1957។ ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើប្រាស់សារធាតុញៀន ។
ក្រោយឃាត់ខ្លួន ចំពោះម៉ូតូ ចំនួន១គ្រឿង ម៉ាក HONDA PCX 125CC ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ1KV-1957 បានប្រគល់ជូនជនរងគ្រោះវិញ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ បានកសាងសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕






ចែករំលែកព័តមាននេះ