ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​រដូវ​ប្រមូល​ផល​ផ្កាខាត់ណា ​កសិករ​ត្អូញត្អែរ​ពី​​តម្លៃ​ធ្លាក់​ចុះ

21 វិនាទី មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ តំលៃ​​ផ្កាខាត់ណា ​ដែល​ប្រជា​កសិករ​មួយ​ចំនួន​នៅ ស្រុក​បាណ​ន់ កំពុង​ប្រមូល​ផល​យ៉ាង​មមាញឹក ក្នុង​ពេល​នេះ បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក គ្នា​ខុស​ឆ្ងាយ​ពី​តំលៃ​ទីផ្សារ ដែល​កសិករ​ប្រមូល​ផល​លក់​កាលពី​ឆ្នាំ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​កសិករ​ដែល​កំពុង​ប្រមូល​ផលដំណាំ​«​ផ្កា​​ខាត់ណា​»​នេះ​លក់​ឲ្យ​ម៉ូយ​។…

ខេត្តបាត់ដំបង​៖ តំលៃ​​ផ្កាខាត់ណា ​ដែល​ប្រជា​កសិករ​មួយ​ចំនួន​នៅ ស្រុក​បាណ​ន់ កំពុង​ប្រមូល​ផល​យ៉ាង​មមាញឹក ក្នុង​ពេល​នេះ បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក គ្នា​ខុស​ឆ្ងាយ​ពី​តំលៃ​ទីផ្សារ ដែល​កសិករ​ប្រមូល​ផល​លក់​កាលពី​ឆ្នាំ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​កសិករ​ដែល​កំពុង​ប្រមូល​ផលដំណាំ​«​ផ្កា​​ខាត់ណា​»​នេះ​លក់​ឲ្យ​ម៉ូយ​។

ក្នុង​សកម្មភាព​ដ៏​មមាញឹក​កាត់​«​ផ្កា​​ខាត់ណា​»​ផង ជញ្ជូន​ផ្កា​​ខាត់ណា​យក​មក​ច្រក​ថង់​ថ្លឹង​ផង លោក ដុះ វ៉ា​ត់ បាន​ឆ្លៀត​ផ្ដល់​បទ​សម្ភាស​ន៏​ជាមួយ​កោះសន្តិភាព​អំពី​តំលៃ​ផ្កា​​ខាត់ណា​របស់​គាត់​ថា ឆ្នាំ​នេះ​តំលៃ​«​ផ្កា​ខាត់ណា​»​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ស្ទើរ​ខាតដើម​។

កសិករ​រូប​នេះ​បាន​បញ្ជាក់​ថា ឆ្នាំ​តំលៃ​«​ផ្កា​​ខាត់ណា​»​មួយ​គីឡូ​លក់​ឲ្យ​ម៉ូយ​បាន​ត្រិ​ម​តំលៃ​៥០០​រៀល​ប៉ុណ្ណោះ ខណៈ​ការ​ប្រមូល​ផលកាល​ពី​ខែកញ្ញា​ឆ្នាំ​២០២៥ កន្លង​ទៅ​លក់​បាន​តំលៃ​២០០០​រៀល​ក្នុង​មួយ​គីឡូ ដូច្នេះ​ខុស​គ្នា​១៥០០​រៀល​ឯណោះ​ក្នុង​មួយ​គីឡូ​។

លោក ដុះ វ៉ា​ត់ វ័យ​៥១​ឆ្នាំ រស់នៅ​ភូមិ​ថ្កូវ ឃុំ​ឈើទាល ស្រុក​បាណ​ន់ ដែល​មាម​ដី​ទំហំ​ជាង​០២​រ៉ៃ គ្រប់​ដណ្ដប់​ទៅ​ដោយ​ដំណាំ​«​​ផ្កាខាត់ណា​» ដែល​ល្មម​ដល់​ពេល​ប្រមូល​ផល​លក់​លើ​ទីផ្សារ​។ បើ​ទោះជា​តំលៃ​«​ផ្កា​ខាត់ណា​»​ខែ​នេះ ធ្លាក់​ចុះ​ខុស​ពី​ជាង​៥​ខែ​មុន រហូត​គាត់​ត្អូញត្អែរ​ពី​តំលៃ​ខ្លះ​ៗ​ក្ដី​។ ប៉ុន្តែ​កសិករ​រូប​នេះ នៅ​តែ​ព្យាយាម​បង្ហាញ​នូវ​ស្នាមញញឹម នៅ​ចំពោះ​មុខ​ផលដំណាំ​របស់​គាត់​ដែល​កំពុង​ប្រមូល​ផល​។

ស្ថិត​ចំ​កណ្ដាល​ចម្ការ​ដំណាំ​រំលេច​ទៅ​ដោយ​ព​ណ៏​បៃតងចាស់​ដ៏​ធំ​ល្វឹង​ល្មើ​យ គ្រួសារ​កសិករ​ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ​ហាក់​មិនសូវ​មាន​ពេល​ជជែក​គ្នា​ទេ​។ ព្រោះ​មមាញឹក​កាត់​ផ្កា​​ខាត់ណា​ឲ្យ​ម៉ូយ ខណៈ​កូន​ៗ​របស់​គាត់​ក៏​កំពុង​ញ៉ាប់​ដៃជើង​ច្រក វិច​ខ្ចប់​ថ្លឹង​ទុក​ឲ្យ​ម៉ូ​យ​។ ដៃ​កាត់​ផ្កា​​ខាត់ណា​​បណ្ដើរ​ រៀបរាប់​បណ្ដើរ លោក ដុះ វ៉ា​ត់ បាន​លើក​ឡើង​ដូច្នេះ​ថា «​តំលៃ​៥០០​រៀល​ក្នុង​មួយ​គីឡូ បើ​ទូទាត់​ទៅ​អាច​ខាត​តិច​ទូច ជា​ពិសេស​ថ្លៃ​ជី​។ ប៉ុន្តែ​យ៉ាងណា នៅ​ទប់ទល់​បាន​»​។ តើ​មូលហេតុ​អ្វី បាន​ឆ្នាំ​នេះ​តំលៃ​ផ្កា​​ខាត់ណា​ធ្លាក់​ចុះ ? កសិករ​រូប​នេះ​គ្រវីក្បាល ជាមួយនឹង​ចម្លើយ​មិន​ច្បាស់លាស់​ថា «​ខ្ញុំ​មិនសូវ​ដឹង​ដែរ ឬ មក​ពី​ដល់​ពេល​ប្រមូល​ផល​ច្រើន​គ្រប់​គ្នា ទើប​ធ្វើ​ឲ្យ​តំលៃ​ផ្កា​​ខាត់ណា​ធ្លាក់​ចុះ​បែប​នេះ​»​។

ក្រៅពី​ភាព​ល្បីល្បាញ​ដំណាំ​ក្រូចពោធិសាត់ ស្រុក​បាណ​ន់ នៅ​មាន​យុទ្ធសាស្ត្រ ឬ ដំណាំ​វិល​ជុំ​ផ្សេង​ៗ ដែល​ប្រជា​កសិករ​ក្នុងស្រុក​នេះ បាន​និង​កំពុង​ដាំ​ដុះ​មិន​ថា នៅ​ក្នុង​រដូវវស្សា​ឬ​រដូវប្រាំង​ឡើយ​។ នេះ​បើ​តាម​ការ​កត់សម្គាល់ និង ការ​ពិនិត្យ​ឃើញជាក់ស្ដែង​។

ត្រង់​ចំណុច​នេះ អភិបាលស្រុក​បាណ​ន់ លោក ស្រេង សុខា ក៏​បាន​ចង្អុលបង្ហាញ​ពី​យុទ្ធសាស្ត្រ នៃ​ដំណាំ​កសិកម្ម​ដែល​ប្រជា​កសិករ​ក្នុង​មូលដ្ឋាន​របស់​លោក បាន​និង​កំពុង​ដាំ​ដុះ​ដែរ​ថា បច្ចុប្បន្ន ដំណាំ​កសិកម្ម​ដែល​ប្រជា​កសិករ​ដាំ​ច្រើន​ជាងគេ នៅ​ក្នុង​ស្រុ​កិ​បាណ​ន់ គឺ នៅ​ឃុំ​ឈើទាល និង ឃុំ​ចែង​មាន​ជ័យ​។ ជា​ពិសេស​ដំណាំ​បន្លែ​គ្រប់​ប្រភេទ ដែល​ប្រជា​កសិករ​ដាំ​វិល​ជុំ អាច​ប្រមូល​ផល​លក់​លើ​ទីផ្សារ​ជា​បន្តបន្ទាប់​។

លោក​អភិបាលស្រុក​រូប​នេះ បាន​បញ្ជាក់​ដែរ​ថា ពេល​នេះ​កសិករ​កំពុង​ប្រមូល​ផលដំណាំ​បន្លែ​លក់​ហើយ​។ លុះ​ប្រមូល​អស់ ពួ​គគាត់​អាច​ធ្វើ​ដី​បន្ត​ដាំ​ដុះ​ជា​ថ្មី​ទៀត​។ ពោល​៖ ពួក​គាត់​អាច​មាន​លទ្ធភាព​ដាំ​ដំណាំ​បន្លែ​គ្រប់មុខ បាន​គ្រប់ពេល ព្រោះ​មាន​ប្រព័ន្ធ​ទឹក​ស្រោច​ស្រប​គ្រប់គ្រាន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ