ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាតវ៉ាជំទាស់នឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុ.ធថៃ នៅតំបន់អានសេះ

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​តវ៉ា​ជា​ផ្លូវការ​ប្រឆាំង​នឹង ការ​ដាក់​កុងតឺន័រ​ចំនួន​បី នៅ​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៦ ដោយ​កងកម្លាំងប្រដាប់អាវុធ​ថៃ…

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​តវ៉ា​ជា​ផ្លូវការ​ប្រឆាំង​នឹង ការ​ដាក់​កុងតឺន័រ​ចំនួន​បី នៅ​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៦ ដោយ​កងកម្លាំងប្រដាប់អាវុធ​ថៃ នៅ​ក្នុងភូមិ​អានសេះ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​រារាំង​ដល់​ការ​ចូល​ទៅ​កាន់​ច្រកព្រំដែន អន្តរជាតិ​អានសេះ ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បទេស នៅ​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២៦ បាន​លើក​ឡើង​ថា សកម្មភាព​នេះ​ដែល​ជា​ការ​រំ​លោ​.​ភ​បំពាន​យ៉ាង​ជាក់ច្បាស់​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា អាច​នឹង​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​បរិយាកាស​សន្តិសុខ​នៅ​ក្នុង និង​ជុំវិញ​តំបន់​ស៊ី​វិល ពង្រឹង​ការ គ្រប់​គ្រង់​ដោយ​យោធា ឬ​បង្កើត​ស្ថានភាព​ថ្មី​នៅ​លើ​ទីតាំង​ជាក់ស្តែង ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​កាត់​បន្ថយ​ភាព​តានតឹង និង​រារាំង​ដល់​ការ​វិល​ត្រឡប់​ដោយ​សុវត្ថិភាព និង​ថ្លៃថ្នូរ​របស់​ប្រជាជន​ស៊ី​វិល​ទៅ កាន់​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​វិញ ។

កម្ពុជា​ជំទាស់​យ៉ាង​ដាច់អហង្ការ​ចំពោះ​សកម្មភាព​ខុសច្បាប់​នេះ ដែល​ជា​ការ​ពង្រឹង​ការ​កាន់កាប់ លើ​ទឹកដី​កម្ពុជា​ដោយ​ប្រទេស​ថៃ ។ សកម្មភាព​នេះ​ផ្ទុយ​នឹង​វិធានការ​កាត់​បន្ថយ​ភាព​តានតឹង ដែល​មាន​ចែង ក្នុង​ចំណុច​ទី​១ នៃ​សេចក្តី​ប្រកាស​រួម នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ព្រមទាំង​បំពាន​ទៅ​នឹង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ធម្មនុញ្ញ​អាស៊ាន ។

កម្ពុជា​សូម​បញ្ជាក់​ជា​ថ្មី នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្ជាប់ខ្ជួន និង​ឥត​ងាករេ ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ ប្រកបដោយ​មិត្តភាព​ចំពោះ​ជម្លោះព្រំដែន​ទាំងអស់​ជាមួយ​ប្រទេស​ថៃ ក៏​ដូច​ជា ជាមួយ​ប្រទេស​ជិតខាង​ទាំងអស់ តាម​រយៈ​មធ្យោបាយ​សន្តិភាព ស្រប​តាម​ច្បាប់​អន្តរជាតិ ទន្ទឹម​នឹង​នេះ​ប្រកាន់ខ្ជាប់​នូវ​គោល​ជំហរ​ជា គោលការណ៍​ថា ព្រំដែន​មិន​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយ​កម្លាំង​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ