ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​​គេ​​ស្រែកឱ្យ​​រឿង​ជិះ​ម៉ូតូ​លឿន​ៗ​ក្នុង​បុរី ​ស្ទា.វ១​ក្រុម​យក​ដុំ​ថ្ម​គ.ប់​ស្រោចលើដំបូលផ្ទះ​ពលរដ្ឋ ផ្អើលកណ្តាលអធ្រាត្រ​

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្មេង​ៗ​ស្ទាវ​មួយ​ក្រុម គ្រាន់តែ​អ្នក​ភូមិ​ក្នុង​បុរី​ស្រែក​អោយ​រឿង​ជិះ​ម៉ូតូ​លឿន ស្រាប់​តែ​នាំ​គ្នា​ត្រឡ​ប់​មក​វិញ​យក​ដុំ​ថ្ម​គប់​ស្រោច​លើដំបូល​ផ្ទះ​ប្រជាពលរដ្ឋ​ បណ្តាល​ឲ្យ​រង​ការ​ខូចខាត រួច​នាំ​គ្នា​គេចខ្លួន​​ចូល​ទៅ​ក្នុង​ឃ្លាំងមួយកន្លែង​​នៅ​ក្បែរ​នោះ​បាត់​អស់ ។ ហេតុការណ៍ខាងលើនេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​អធ្រាត្រ​ថ្ងៃ​ទី​៤ ​ខែកុម្ភៈ​…

រាជធានីភ្នំពេញ ៖ ក្មេង​ៗ​ស្ទាវ​មួយ​ក្រុម គ្រាន់តែ​អ្នក​ភូមិ​ក្នុង​បុរី​ស្រែក​អោយ​រឿង​ជិះ​ម៉ូតូ​លឿន ស្រាប់​តែ​នាំ​គ្នា​ត្រឡ​ប់​មក​វិញ​យក​ដុំ​ថ្ម​គប់​ស្រោច​លើដំបូល​ផ្ទះ​ប្រជាពលរដ្ឋ​ បណ្តាល​ឲ្យ​រង​ការ​ខូចខាត រួច​នាំ​គ្នា​គេចខ្លួន​​ចូល​ទៅ​ក្នុង​ឃ្លាំងមួយកន្លែង​​នៅ​ក្បែរ​នោះ​បាត់​អស់ ។

ហេតុការណ៍ខាងលើនេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​អធ្រាត្រ​ថ្ងៃ​ទី​៤ ​ខែកុម្ភៈ​ ឆ្នាំ​២០២៦ បុរី​សាន់​នី ភូមិ​ព្រៃ​ល្ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​បុរី បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​មាន​អ្នកខ្លះ​សំរាន្ត​ក្នុងផ្ទះ ហើយ​មាន​អ្នកខ្លះ​ទៀត​អង្គុយ​ហូប​ចុក​នៅ​ម្តុំ​នោះ ​គាប់​ជួន​ពេល​នោះ ក៍​ស្រាប់​តែ​​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម ដែល​គេ​ស្គាល់​ថា​ជា​កម្មករ នៅ​ក្នុង​ឃ្លាំង​ក្បែរ​នោះ បាន​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង ​មានគ្នា​​៦​នាក់ ជិះ​លឿន​ៗ​នៅ​ក្នុង​បុរី ។ ពេល​នោះ​ពលរដ្ឋ​នៅ​ក្នុង​បុរី​ស្រែក​​កុំអោយ​ជិះ​ម៉ូតូ​លឿន​ៗ ស្រាប់តែ​ក្មេង​​ស្ទាវៗ​ទាំងនោះ​ខឹងសម្បារ បាន​ស្រែក​តមាត់​វិញ ហើយ​ជិះ​ម៉ូតូ​ទៅ​បាត់​អស់ ។

តាម​ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​មួយសន្ទុះ​ក្រោយមក ខណៈ​ដែល​ពួក​គាត់​ជា​​ប្រជា​​ពលរដ្ឋ​បាន​ចូល​សំ​រាន​ក្នុងផ្ទះ​អស់ ស្រាប់តែ​បក្ខពួក​ក្មេង​ស្ទាវ​ៗ​ទាំងនោះ ត្រឡប់​មក​វិញ​បាន​យក​ដុំ​ថ្ម​គប់​ស្រោច​លើដំបូល​ផ្ទះ​របស់​ពួក​គាត់ បណ្តាល​ឲ្យ​ខូចខាត​ដំបូល​អស់​ចំនួន​២​ផ្ទះ ហើយ​ក្មេងស្ទាវទាំងនោះនាំ​គ្នា​ជិះ​រត់គេច​ចូល​ទៅ​ក្នុង​ឃ្លាំង​ក្បែរ​នោះ​បាត់​អស់​ទៅ ។

ជុំវិញករណី​ខាងលើនេះ​ដែរ​ មួយសន្ទុះ​ក្រោយមក កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ សួរនាំប្រជា​​ពលរដ្ឋ និង​ឃើញ​វត្ថុ​តាង ដុំ​ថ្ម​មួយ​ចំនួន និង​ដំបូលផ្ទះ​ពលរដ្ឋ​ខូចខាត​អស់​២​ផ្ទះ​ពិតប្រាកដ​មែន ។

ក្រោយកើតហេតុ សមត្ថកិច្ច​បានណែ​នាំ​អោយ​ប្រជា​ពលរដ្ឋ​ជា​ម្ចាស់​ផ្ទះ​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ចោម​ចៅ​ទី​២ ដើម្បី​អោយ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ក្មេង​ស្ទាវ​ទាំងនោះ​មក​ចាត់ការ​តាម​និ​តិ​វិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ