ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​បុគ្គលិក​ក្រុមហ៊ុនម្នាក់ របួ.សធ្ងន់​ស្រាល​២​នាក់ ករណីម៉ូតូបុ.កម៉ូតូ ក្បែរវត្តពោធិញាណ

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យុវជន​វ័យក្មេង​២​នាក់​ជា​បុគ្គលិក​លក់​​មាន់​ជិះ​ម៉ូតូ​លឿន​បុក​ជាមួយ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿងយ៉ាង​​ពេញទំហឹង​ បណ្ដាល​អោយរ​ងរ​បួស​យុវជន​សន្លប់​ស្ដូកស្ដឹង និង​បុរស​ម្នាក់​បាន​ស្លាប់​ក្រោយ​ពី​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹកទៅមន្ទីរពេទ្យ ។ ហេតុការណ៍ខាងលើនេះ បានកើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៤ ខែ កុម្ភ​:…

រាជធានីភ្នំពេញ ៖ យុវជន​វ័យក្មេង​២​នាក់​ជា​បុគ្គលិក​លក់​​មាន់​ជិះ​ម៉ូតូ​លឿន​បុក​ជាមួយ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿងយ៉ាង​​ពេញទំហឹង​ បណ្ដាល​អោយរ​ងរ​បួស​យុវជន​សន្លប់​ស្ដូកស្ដឹង និង​បុរស​ម្នាក់​បាន​ស្លាប់​ក្រោយ​ពី​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹកទៅមន្ទីរពេទ្យ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៤ ខែ កុម្ភ​: ឆ្នាំ ២០២៦ នៅ​ចំណុច​ក្បែរ​វត្ត​ពោធិញាណ ផ្លូវ​៧៧​បេ​តេ សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ​ដែល​លក់ដូរ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុនពេលកើតហេតុ បុគ្គលិក​លក់​មាន់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ តាម​ផ្លូវ​៧៧​បេ​តេ​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​បុរស​វ័យ​៤០​ឆ្នាំ​ម្នាក់​ជិះ​ម៉ូតូ​PCX ពណ៌​ខ្មៅ ធ្វើ​ដំណើរ​តាម​ផ្លូវ​៧៧​បេ​តេ​ ក្នុង​ទិស​ដៅ​បញ្ច្រាស​​គ្នា ​យ៉ាង​​ពេញទំហឹង​ បណ្តាល​ឲ្យ​​យុវជន​២​នាក់​រងរបួសធ្ងន់​ស្រាល​២​នាក់ ត្រូវ​មិត្តភក្តិ​ហៅ​កង់​បី​ដឹកទៅ​​ព្យាបាល ចំណែក​បុរស​ជិះ​ម៉ូតូ​PCX​បោក​ក្បាល​ហូរ​ឈាម​ស្លាប់ ​ប៉ុន្តែ​​ប្រជាពលរដ្ឋ​មិន​អស់ចិត្ត​ ភ្លាម​ៗ​នោះក៏នាំ​គ្នា​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត(ពេទ្យរុស្ស៊ី) បានចុះ​​មក​ដល់​កន្លែង​កើតហេតុ​ តែ​គ្រូពេទ្យ​បញ្ជាក់​ថា​ជន​រង​គ្រោះ​ស្លាប់បាត់ទៅហើយ​។

​ជន​រង​គ្រោះ​ដែលស្លាប់​ឈ្មោះ ប៊ុ​ន យូ​រ៉ា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ​ជា​បុគ្គលិក​​ក្រុមហ៊ុន​ឯកជន ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​កន្លែង​កើតហេតុ សង្កាត់​បឹង​ទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្រោយ​កើតហេតុ​ ​ប្រពន្ធ​និង​កូន​របស់ជនរងគ្រោះ​បាន​មក​ដល់​កន្លែង​កើតហេតុ​ ​និងស្រែកយំដោយក្តី​សោកស្តាយ​​យ៉ាង​​ខ្លាំង ។

បន្ទាប់​មក​ សមត្ថកិច្ច​ធ្វើការ​វាស់វែង​ម៉ូតូ​ទាំង​២​គ្រឿង​ប្រគល់​ឲ្យ​ការិយាល័យ​ជំនាញ​ចរាចរណ៍​យក​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន​ រង់​ចាំ​កសាង​ឯកសារ​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់ ។ ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់​ឲ្យ​​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណីនៅឯ​ស្រុក​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ