រាជធានីភ្នំពេញ៖ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជានឹងបន្តទទួលរងឥទ្ធិពលពីរបបខ្យល់មូសុងឦសាន ដែលធ្វើឱ្យស្ថានភាពធាតុអាកាសនៅទូទាំងប្រទេសបន្តចុះត្រជាក់ និងស្ងួត ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងអំឡុងពេលនេះ បណ្តាខេត្តនៅតំបន់វាលទំនាប រួមទាំងរាជធានីភ្នំពេញ នឹងមានសីតុណ្ហភាពអប្បបរមា ២២°C ខណៈដែលតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ ធាតុអាកាសនឹងចុះត្រជាក់ជាងគេរហូតដល់ ២១°C។
សម្រាប់តំបន់មាត់សមុទ្រវិញ សីតុណ្ហភាពអប្បបរមាគឺ ២២°C ដោយមានខ្យល់បក់ក្នុងល្បឿនមធ្យម និងកម្ពស់រលកសមុទ្រចន្លោះពី ០,៥០ ម៉ែត្រ ទៅ ១,០០ ម៉ែត្រ។ អ្វីដែលជាចំណុចសម្គាល់សំខាន់សម្រាប់រយៈពេលប៉ុន្មានថ្ងៃនេះ គឺគ្រប់តំបន់ទាំងអស់ក្នុងប្រទេសកម្ពុជា ពុំមានភ្លៀងធ្លាក់ឡើយ៕
ចែករំលែកព័តមាននេះ