ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចង់ក្លាយជា “អ្នកវិនិយោគ” ជោគជ័យ? នេះជាគ្រឹះ ៦ យ៉ាងដែលអ្នកត្រូវមានដាច់ខាត!

4 ម៉ោង មុន

ចំណេះដឹង៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស មុននឹងបោះជំហានចូលទៅក្នុងពិភពវិនិយោគដើម្បីស្វែងរកប្រាក់ចំណេញ អ្នកត្រូវត្រៀមខ្លួនឱ្យបានរួចរាល់នូវចំណុចមូលដ្ឋានគ្រឹះទាំង ៦ នេះ ដើម្បីកាត់បន្ថយហានិភ័យ និងបង្កើនឱកាសជោគជ័យ៖ ស្គាល់ខ្លួនឯងឱ្យច្បាស់ជាមុនសិនថាតើគោលដៅវិនិយោគរបស់អ្នកគឺជាអ្វី ហើយអ្នកអាចទទួលយកហានិភ័យបានក្នុងកម្រិតណា។…

ចំណេះដឹង៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស មុននឹងបោះជំហានចូលទៅក្នុងពិភពវិនិយោគដើម្បីស្វែងរកប្រាក់ចំណេញ អ្នកត្រូវត្រៀមខ្លួនឱ្យបានរួចរាល់នូវចំណុចមូលដ្ឋានគ្រឹះទាំង ៦ នេះ ដើម្បីកាត់បន្ថយហានិភ័យ និងបង្កើនឱកាសជោគជ័យ៖

ស្គាល់ខ្លួនឯងឱ្យច្បាស់ជាមុនសិនថាតើគោលដៅវិនិយោគរបស់អ្នកគឺជាអ្វី ហើយអ្នកអាចទទួលយកហានិភ័យបានក្នុងកម្រិតណា។ ការដឹងពីលក្ខខណ្ឌខ្លួនឯងនឹងជួយឱ្យអ្នកជ្រើសរើសប្រភេទវិនិយោគដែលស័ក្តិសមបំផុត។ បន្ទាប់មក អ្នកត្រូវសិក្សាឈ្វេងយល់ពីជម្រើសវិនិយោគផ្សេងៗក្រៅពីការផ្ញើប្រាក់នៅធនាគារ ដូចជា ភាគហ៊ុន (ដើម្បីធ្វើជាម្ចាស់អាជីវកម្ម), មូលនិធិ (មានអ្នកជំនាញគ្រប់គ្រងឱ្យ), មូលបត្របំណុល (ហានិភ័យទាប), និងឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀតដែលផ្ដល់ផលចំណេញខុសៗគ្នា។

ចំណុចសំខាន់បន្ទាប់គឺការចេះវិភាគទាំង “កត្តាមូលដ្ឋាន” ដើម្បីយល់ពីស្ថានភាពសេដ្ឋកិច្ច និងអាជីវកម្ម និង “កត្តាបច្ចេកទេស” ដើម្បីដឹងពីពេលវេលាដែលត្រូវទិញ ឬលក់។ នៅពេលមានចំណេះដឹងហើយ អ្នកត្រូវរៀនបង្កើត “ផលបត្រ” ឬកញ្ចប់វិនិយោគដែលមានតុល្យភាព ដោយបែងចែកទុនទៅលើទ្រព្យសកម្មច្រើនប្រភេទ ដើម្បីបត់បែនតាមគោលដៅ និងកាត់បន្ថយការខាតបង់។

ក្រោយពេលរៀបចំផែនការរួចរាល់ អ្នកត្រូវចាប់ផ្ដើម “អនុវត្តផ្ទាល់” ដោយបើកគណនីជួញដូរជាមួយក្រុមហ៊ុនឈ្មួញជើងសារ ​ឬក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មឱ្យបានត្រឹមត្រូវតាមច្បាប់។

ជាចុងក្រោយ អ្វីដែលមិនអាចខ្វះបានគឺការ “តាមដាន និងវាយតម្លៃ”។ អ្នកគួរពិនិត្យមើលលទ្ធផលវិនិយោគជារៀងរាល់ ៦ ខែ ឬ ១ ឆ្នាំម្ដង ដើម្បីដឹងថាវាដើរស្របតាមគោលដៅដែរឬទេ ហើយត្រូវចេះកែសម្រួលផែនការតាមស្ថានភាពជាក់ស្ដែងជានិច្ច៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ