ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នកជំនាញ​កំណត់​អត្តសញ្ញាណ «​ឡ​បុរាណ​» ១២​កន្លែង នៅ​ខេត្តស្ទឹងត្រែង ដែល​អាច​ដុ.ត​កម្ដៅ​​បាន​ដល់១០០០​អង្សា​សេ

1 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖​មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​បុ​រាណ​វិទ្យា និង​បុរេប្រវត្តិ​វិទ្យា នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បង្ហាញ​លទ្ធផល​នៃ​ការ​វិភាគ​បឋម​លើ​សំណាក​ឡ​បុរាណ​ដែល​បាន​រក​ឃើញ​នៅ​ក្នុងស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ដោយ​បញ្ជាក់ថា នេះ​គឺជា​បច្ចេកវិទ្យា​ដុត​កំបោរ​ដ៏​ទំនើប​របស់​មនុស្ស​សម័យ​ដើម ទោះបីជា​អាយុកាល​ពិត​ប្រាក​ដ​មិន​ទាន់​ត្រូវ​បាន​កំណត់​ក៏​ដោយ​។ លោក ឡុ​ង វិទូ…

ខេត្តស្ទឹងត្រែង​៖​មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​បុ​រាណ​វិទ្យា និង​បុរេប្រវត្តិ​វិទ្យា នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បង្ហាញ​លទ្ធផល​នៃ​ការ​វិភាគ​បឋម​លើ​សំណាក​ឡ​បុរាណ​ដែល​បាន​រក​ឃើញ​នៅ​ក្នុងស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ដោយ​បញ្ជាក់ថា នេះ​គឺជា​បច្ចេកវិទ្យា​ដុត​កំបោរ​ដ៏​ទំនើប​របស់​មនុស្ស​សម័យ​ដើម ទោះបីជា​អាយុកាល​ពិត​ប្រាក​ដ​មិន​ទាន់​ត្រូវ​បាន​កំណត់​ក៏​ដោយ​។

លោក ឡុ​ង វិទូ ប្រធាន​នាយកដ្ឋាន​បុរាណវិទ្យា និង​បុរេប្រវត្តិ​វិទ្យា បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី៣ ខែកុម្ភៈ ឆ្នាំ​២០២៦​ថា បន្ទាប់​ពី​ការ​ធ្វើ​ពិ​សោធន៍​លើ​សំណាក​អស់​រយៈពេល​ជាង​មួយ​ខែ ក្រុមការងារ​បាន​រក​ឃើញ​នូវ​ចំណុច​សំខាន់​ៗ​នៃ​រចនាសម្ព័ន្ធ​ឡ​ទាំងនោះ រួម​មាន​៖ រាង​សណ្ឋាន​ ឡ​ ត្រូវ​បាន​សាងសង់​ដោយ​ការ​ជីកដី​ចុះ​ក្រោម​មាន​បាតធំ រួម​តូច​នៅ​ផ្នែក​កណ្ដាល និង​មាត់​ខាងលើ​រួម​តូច​ដូច​ក្អម​។ ជញ្ជាំង​ ឡ​ធ្វើ​ពី​ដីឥដ្ឋ​បិទ​ជិត​ទាំង​បាត និង​ផ្នែក​ខាងលើ ដោយ​ទុក​ប្រឡោះ​មួយ​សម្រាប់​ដាក់​អុស​ដុត​។ ឡ​នេះ​មាន​រន្ធ​ខ្យល់ (Diameter 6cm) ដែល​អាច​បង្កើន​សី​តុ​ណ្ហភាព​ភាព​បាន​លើស​ពី ១,០០០​អង្សា​សេ (1000^{\circ}C) ដែល​ជា​កម្រិត​កម្ដៅ​អាច​រំលាយ​រ៉ែ​ថ្ម​ពណ៌ ស យក​មក​ធ្វើ​ជា​កំបោរ​បាន​។

បើ​តាម​ការ​បញ្ជាក់​របស់​លោក ភោគ សុ​វិសិដ្ឋ អភិបាលរង​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ឡ​បុ​រាណ​ទាំងនេះ​ត្រូវ​បាន​ផុស​ឡើង​បន្ទាប់​ពី​មានការ​បាក់​ច្រាំង​ទន្លេ​នៅ​ចុងឆ្នាំ​២០២៥​។ សរុប​មាន​ចំនួន ១២ ឡ ចែក​ចេញ​ជា ៤​ទីតាំង​ធំ​ៗ៖​កន្ទុយកោះ​ហាន​: ចំនួន ៧ ឡ កោះ​កី​: ចំនួន ២ ឡ កំពង់ដ​សាលាឃុំ​កោះ​ស្នែង​: ចំនួន ១ ឡ កោះ​ខ្លី និង​កោះ​ស្រឡៅ​ ចំនួន ២ ឡ​។

បច្ចុប្បន្ន ស្ថានភាព​ឡ​ទាំងនេះ​កំពុង​ប្រឈមនឹង​ការ​ខូចខាត​ទាំងស្រុង​ដោយសារ​ការ​បាក់​ច្រាំង​ទន្លេ​។ ក្រុមការងារ​ជំនាញ​បាន​ស្នើ​សុំ​កិច្ចសហការ​ពី​ខាង​រដ្ឋបាល​ខេត្តស្ទឹងត្រែង ដើម្បី​មាន​វិធានការ​អភិរក្ស​តំបន់​អេកូ​ទេសចរណ៍​សម្រស់​កោះ​ហាន​នេះ និង​ត្រៀម​ធ្វើ​កំណាយ​ស្រាវជ្រាវ​បន្ថែម​។

ទាក់ទិន​ករណី​ខាងលើ គោលដៅ​បន្ទាប់​របស់​អ្នក​បុរាណវិទ្យា គឺ​ស្វែងរក​អាយុកាល​ពិតប្រាកដ​នៃ​ឡ​ទាំងនេះ ដើម្បី​បង្ហាញ​ពី​ទេព​កោសល្យ​របស់​បុព្វបុរស​ខ្មែរ មិន​ត្រឹមតែ​ក្នុង​ការ​ផលិត​កំបោរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​ឈាន​ដល់​ការ​ស្លដែក ស្ពាន់ និង​លង្ហិន ដើម្បី​ធ្វើ​ជា​អាវុធ និង​ឧបករណ៍​ប្រើប្រាស់​ផ្សេង​ៗ ដែល​ជា​មរតក​ចំណេះដឹង​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ