ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លា.ក់​ទឹក​កក​ខ្លាំង​នៅ​ជប៉ុន​បណ្ដាល​ឱ្យ​មនុស្ស​៣០​នាក់​ស្លា.ប់

4 ម៉ោង មុន

ទី​ក្រុង​តូក្យូ៖ ​ការ​ធ្លាក់​ទឹក​កក​ខុស​ពី​ធម្មតា​នៅ​ប្រទេស​ជប៉ុន​បាន​បណ្ដាល​ឱ្យ​​មនុស្ស​យ៉ាង​តិច​៣០​នាក់​ស្លាប់​ត្រឹម​តែ​រយៈ​ពេល​២​សប្ដាហ៍​កន្លង​ទៅ​នេះ​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រ​កាស​របស់​​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​។ នៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​នោះ​ក៏​មាន​លោក​យាយ​ចំណាស់​ម្នាក់​អាយុ​៩១​ឆ្នាំ​ដេក​ស្លាប់​នៅ​ក្រោម​គំនរ​ទឹក​កក​កម្ពស់​បី​ម៉ែត្រ​ខាង​ក្រៅ​ផ្ទះ​របស់​គាត់​។​​ រដ្ឋាភិបាល​បាន​បញ្ជូន​កង​ទ័ព​ទៅ​ជួយ​សម្រួល​ទុក្ខ​លំបាក​របស់​ប្រជា​ជន​នៅ​ខេត្ត​អា​អូ​ម៉ូរី (Aomori) ដែល​​កំពុង​ធ្លាក់​ទឹក​កក​ខ្លាំង​ជាង​កន្លែង​ណា​ៗ​ទាំង​អស់​​។ នៅ​ទី​តាំង​ខ្លះ​ទឹក​កក​ធ្លាក់​ដល់​កម្ពស់​៤,៥​ម៉ែត្រ​។ នៅ​ក្នុង​ស្ថានភាព​នេះ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន…

ទី​ក្រុង​តូក្យូ៖ ​ការ​ធ្លាក់​ទឹក​កក​ខុស​ពី​ធម្មតា​នៅ​ប្រទេស​ជប៉ុន​បាន​បណ្ដាល​ឱ្យ​​មនុស្ស​យ៉ាង​តិច​៣០​នាក់​ស្លាប់​ត្រឹម​តែ​រយៈ​ពេល​២​សប្ដាហ៍​កន្លង​ទៅ​នេះ​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រ​កាស​របស់​​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​។ នៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​នោះ​ក៏​មាន​លោក​យាយ​ចំណាស់​ម្នាក់​អាយុ​៩១​ឆ្នាំ​ដេក​ស្លាប់​នៅ​ក្រោម​គំនរ​ទឹក​កក​កម្ពស់​បី​ម៉ែត្រ​ខាង​ក្រៅ​ផ្ទះ​របស់​គាត់​។​​

រដ្ឋាភិបាល​បាន​បញ្ជូន​កង​ទ័ព​ទៅ​ជួយ​សម្រួល​ទុក្ខ​លំបាក​របស់​ប្រជា​ជន​នៅ​ខេត្ត​អា​អូ​ម៉ូរី (Aomori) ដែល​​កំពុង​ធ្លាក់​ទឹក​កក​ខ្លាំង​ជាង​កន្លែង​ណា​ៗ​ទាំង​អស់​​។ នៅ​ទី​តាំង​ខ្លះ​ទឹក​កក​ធ្លាក់​ដល់​កម្ពស់​៤,៥​ម៉ែត្រ​។ នៅ​ក្នុង​ស្ថានភាព​នេះ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន លោក​ស្រី​តាកា​អ៊ីឈិ បាន​កោះ​ប្រជុំ​ពិសេស​​​កាល​ពី​ព្រឹក​មិញ​។ លោក​ស្រី​ណែនាំ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ចាត់​​វិធាន​ទាំង​អស់​ទៅ​តាម​លទ្ធ​ភាព​ដែល​អាច​ធ្វើ​ទៅ​បាន​​​ដើម្បី​ទប់​ស្កាត់​ការ​ស្លាប់​ និង​ឧប​ទ្ទវ​ហេតុ​ផ្សេង​ៗ​។

​ខ្យល់​ត្រជាក់​ដែល​ប្រមូល​ផ្ដុំ​គ្នា​ច្រើន​ឡើង​ៗ​បាន​បង្ក​ជា​ទឹក​កក​សម្លី​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​តាម​តំបន់​មាត់​សមុទ្រ​ជប៉ុន​។ តំបន់​ខ្លះ​មាន​ទឹក​កក​ធ្លាក់​​ច្រើន​ជាង​រាល់​ដង​ទ្វេ​មួយ​ជា​ពីរ​។ ចាប់​តាំង​ពី​ថ្ងៃទី​២០ ខែ​មករា​រហូត​​មក​ដល់​ថ្ងៃ​នេះ មនុស្ស​៣០​នាក់​បាន​ស្លាប់​ដោយ​សារ​ការ​ធ្លាក់​ទឹក​កក​។ នេះ​បើ​យោង​តាម​ទី​ភ្នាក់​ងារ​គ្រប់​គ្រង​អគ្គិ​ភ័យ និង​គ្រោះ​មហន្ត​រាយ​ប្រកាស​ឱ្យ​ដឹង​។ មន្ត្រី​ថ្នាក់​មូល​ដ្ឋាន​ម្នាក់​និយាយ​នៅ​ក្នុង​លក្ខ​ខណ្ឌមិន​បញ្ចេញ​ឈ្មោះ​ថា​លោក​យាយ​ដែល​ស្លាប់​នោះ​ឈ្មោះ​គីណា ជីន​ (Kina Jiin)​រស់​នៅ​ខេត្ត​អាអូ​ម៉ូរី។

នគរ​បាល​ជឿ​ជាក់​ថា​ទឹក​កក​ដែល​ធ្លាក់​កក​ស្រទាប់​លើ​គ្នា​កាន់​តែច្រើន​ឡើង​ៗ​ជា​ហេតុ​​ធ្វើ​ឱ្យ​ដំបូល​ផ្ទះ​មិន​អាច​ទ្រ​ទម្ងន់​បាន​ ហើយ​ក៏​បាក់​សង្កត់​ពី​​លើ​លោក​យាយ​តែ​ម្ដង។ ​នៅ​ក្បែរ​សាក​សព​របស់​លោក​យាយ​ គេ​រក​ឃើញ​ប៉ែល​មួយ។ មន្ត្រី​ដដែល​នោះ​និយាយ​បន្ត​ទៀត​ថា​នៅ​ពេល​សីតុណ្ហ​ភាព​ឡើង​កម្ដៅបន្តិច​វិញ ទឹក​កក​ក៏​ចាប់​ផ្ដើម​រលាយ​ ហើយ​ក៏​បង្ហាញ​សាក​សាព​របស់​លោក​យាយ​។

អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​អា​អូ​ម៉ូរីថ្លែង​ថា​លោក​បាន​ស្នើ​សុំ​ជំនួយ​ពី​ពួក​យោធា​ដើម្បី​​ដោះ​ស្រាយ​ទុក្ខ​លំបាក​។ លោក​ក៏​បាន​ស្នើ​សុំ​ឱ្យ​ពួក​គេ​ជួយ​យក​អាសា​មនុស្ស​ចាស់​ៗ​ដែល​រស់​នៅ​ម្នាក់​ឯងផង​ដែរ​​​។ លោក​ថ្លែង​ថា​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ដូច​ជា​គ្រោះ​ថ្នាក់​​បណ្ដាល​មក​ពី​ទឹក​កក​ធ្លាក់​លើ​ដំបូល​ផ្ទះ​ ឬ​ការ​បាក់​អគារ​ជា​ដើម​​គឺ​ជា​បញ្ហា​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​៕ ប្រភព​៖ អា​អែហ្វ​ប៉េ (AFP) និង​ប្រភព​ដទៃ​ទៀត​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ