ស្តិតិដែលវៀតណាម បានរាយការណ៍មុនពេលលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម គ្រោងនឹងមកបំពេញទស្សនៈកិច្ចនៅកម្ពុជា នៅថ្ងៃសុក្រទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខ បានឲ្យដឹងថា មកដល់ឆ្នាំ២០២៥ វៀតណាម មករកស៊ីនៅកម្ពុជា មានជាង២០០ គម្រោង ។
សារព័ត៌មានយុវជនវៀតណាម បានរាយការណ៍ថា មកដល់ឆ្នាំ២០២៥ វៀតណាម មានគម្រោងវិនិយោគនៅកម្ពុជាសរុប២២៩គម្រោង ដែលមានទុនសរុបប្រមាណជា២,៩៤ពាន់លានដុល្លារ ។
រូបតំណាងដោយAI ប្រភពដដែលបានបន្តទៀតថា ដោយឡែក ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម មានតម្លៃសរុប១១,៣៣ ពាន់លានដុល្លារ ហើយរំពឹងថា នឹងពង្រីកដល់២០ពាន់លានដុល្លារនៅពេលខាងមុខ ។
ចែករំលែកព័តមាននេះ