ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាយក​សាខា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន​មួយ ត្រូវបានបញ្ជូន​ទៅ​តុលាការ ពី​បទ​រំលោ.ភ​លើ​ទំនុកចិត្ត​ពិសេសទឹកប្រាក់​ជាង​១០​ម៉ឺន​ដុល្លារ​

42 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថ​កិច្ច​ការិយាល័យ​នគរបាល​ព្រហ្ម ទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៥ បាន​ចាត់​បញ្ជូន​នាយក​សាខា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន​ម្នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ពន្ធ​ពី​បទ​.​រំ​លោ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថ​កិច្ច​ការិយាល័យ​នគរបាល​ព្រហ្ម ទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៥ បាន​ចាត់​បញ្ជូន​នាយក​សាខា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន​ម្នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ពន្ធ​ពី​បទ​.​រំ​លោ ភលើ​ទំនុកចិត្ត​ពិសេស​ដោយ​អភិបាល ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​១០ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ជនសង្ស័យ​មានឈ្មោះ លីវ អ៊ី​តា ភេទ​ប្រុស អាយុ​៤៥ ឆ្នាំ មុខរបរ នាយក​សាខា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន ។ សំណុំរឿង​នេះ​ត្រូវ​បាន​តំណាង​អយ្យការ​កំពុង​បើក​ការ​ស៊ើបសួរ ដែល​នៅ​មិន​ទាន់​ចោទប្រកាន់​ជា​ផ្លូវការ​នៅឡើយ​ទេ ។

ទាន់​ទិន​និង​ការ​ឃាត់ខ្លួន​នាយក​សាខា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ខាងលើ​នេះ ត្រូវ​បាន​ប្រភព​ព័ត៌មាន​បង្ហើប​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២១​និង​០០​នាទី ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៦ កា​រិ​យា​ល័​យ​នគរ​បាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ទទួល​ជនសង្ស័យ​ម្នាក់​ពី​ដើមបណ្តឹង ជានា​យក​ប្រតិបត្តិ​អាជីវកម្ម​គ្រឹះ ស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ ចាប់​យក​មក​ប្រគល់​ឲ្យ​សមត្ថកិ​ច្ច្ ពាក់​ពន្ធ​ពី​បទ​.​រំលោភ​លើ​ទំនុកចិត្ត​ពិសេស​ដោយ​អភិបាល និង​បង្វែរ​វត្ថុ​រឹបអូស ឬ​វត្ថុ​ដាក់​ធានា លើ​ទំ​ហំ​ទឹកប្រាក់​ចំនួន ១០៦,០០០ ដុល្លារ​អា​មេ​រិ​ក ប្រព្រឹត្ត​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សាខា​ខណ្ឌ​ច្បារ​អំពៅ ដែល​មាន​ទីតាំង​ស្នាក់​ការ​សាខា​នៅ​ផ្លូវជាតិ​លេខ​១ ភូមិ​បឹង​ឈូក​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០២៣ រហូត​ដល់​ឆ្នាំ​២០២៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ