ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាតវ៉ាយ៉ាងដាច់អហង្ការទៅកាន់ភាគីថៃ ចំពោះសកម្មភាពរំលោ.ភបំពាននៅតំបន់ប្រាសាទតាមាន់ និងតាក្របី

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់នៅតំបន់ ប្រាសាទតាមាន់ និងប្រាសាទតាក្របីដោយគោរពអធិបតេយ្យភាពរបស់កម្ពុជា ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងវប្បធម៌…

រាជធានីភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់នៅតំបន់ ប្រាសាទតាមាន់ និងប្រាសាទតាក្របីដោយគោរពអធិបតេយ្យភាពរបស់កម្ពុជា ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រកាសអំពីការតវ៉ាយ៉ាងដាច់ អហង្ការទៅកាន់ក្រសួងវប្បធម៌ នៃព្រះរាជាណាចក្រថៃ ពាក់ព័ន្ធនឹងសកម្មភាពនានាដែលអាជ្ញាធរថៃបានអនុវត្តនៅតាមតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សូម​បញ្ជាក់​សារ​ជា​ថ្មី​ឡើង​វិញ​ថា ទីតាំង​ប្រាសាទ​ទាំង​ពីរ ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងស្រុង ដូចដែល​បាន​កំណត់​យ៉ាង​ច្បាស់​ដោយ​សន្ធិសញ្ញា បារាំង​-​សៀម ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧ ព្រមទាំង​ផែនទី​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​ផ្លូវការ និង​នៅ​តែ​មាន សុពលភាព​ស្រប​តាម​ច្បាប់​អន្តរជាតិ ។

ក្រសួង​វប្បធម៌ សូម​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​របាយការណ៍​នៃ​ការ​ខូចខាត ធ្ងន់ធ្ងរ និង​ការ​បំផ្លិចបំផ្លាញ​ស្ទើរតែ​ទាំងស្រុង​នៃ​ប្រាសាទ​តា​ក្របី​ដែល​ជាទី​កន្លែង​សក្ការៈ និង​ជា​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ ដ៏​សំខាន់​ដែល​ត្រូវ​បាន​ថែរក្សា​អស់​រយៈពេល​រាប់​សតវត្សរ៍ មាន​តម្លៃ​វប្បធម៌ និង​ជា​ដួង​ព្រលឹង​របស់​ប្រជាជន​ខ្មែរ ។

បន្ថែម​ពី​នេះ​ទៀត​កម្ពុជា មិន​អាច​ទទួលយក​បាន​នូវ​៖
-​ការ​ប្រើប្រាស់​កម្លាំង​ណាមួយ​ប្រឆាំង​ទៅ​លើ​តំបន់​វប្បធម៌ និង​បុរាណវិទ្យា
-​សកម្មភាព​ស្តារ​ឡើង​វិញ អភិរក្ស ចុះបញ្ជី ឬ​សាងសង់​ណាមួយ ដែល​អនុវត្ត​ដោយ​ឯកតោភាគី ដោយ​គ្មាន​ការ​យល់ព្រម​ពី​ភាគី​កម្ពុជា ឬ
-​សកម្មភាព​ណាមួយ​ដែល​ប៉ះពាល់ ឬ​បំផ្លាញ​ស្ថានភាព​ផ្លូវច្បាប់ ប្រវត្តិសាស្ត្រ និង​វប្បធម៌​នៃ​តំបន់​ទាំងនេះ​។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​អំពាវនាវ​ឱ្យ​ភាគី​ថៃ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​ទាំងអស់​នៅ​តំបន់​ប្រាសាទ​តា​មាន់ និង​ប្រាសាទ​តា​ក្របី​ដោយ​គោរព​អធិបតេយ្យភាព​របស់​កម្ពុជា និង​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​ទាំងអស់ ដោយ​សន្តិវិធី និង​ស្រប​តាម​ច្បាប់​អន្តរជាតិ ។
ជា​ចុង​ក្រោយ ! ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បន្ត​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ការពារ និង​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា ព្រមទាំង​កិច្ច​សហប្រតិបត្តិការ​ដោយ​ផ្អែក​លើ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ភាព​ស្របច្បាប់​និង​គោលការណ៍​ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​អង្គការ​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ