រាជធានីភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃអាជ្ញាធរមីន (CMAA) បានអញ្ជើញចុះសាកសួរសុខទុក្ខដោយផ្ទាល់ដល់ជនរងគ្រោះដែលបានរងរបួសក្នុងឧប្បត្តិហេតុផ្ទុះគ្រា.ប់បែ.កចង្កោម ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យតេជោសន្តិភាព ក្នុងរាជធានីភ្នំពេញ ។
ជាក់ស្តែង អាជ្ញាធរមីន បានប្រកាសនាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ អញ្ជើញចុះសាកសួរសុខទុក្ខជនរងគ្រោះដោយសារឧប្បត្តិហេតុផ្ទុះគ្រា.ប់បែ.កចង្កោម នៅខេត្តឧត្តរមានជ័យ ដែលបន្សល់ទុកដោយកងកម្លាំងយោធាថៃ ។
ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចុះសាកសួរសុខទុក្ខជនរងគ្រោះដោយសារឧប្បត្តិហេតុផ្ទុះគ្រា.ប់បែ.កចង្កោមនៅខេត្តឧត្តរមានជ័យ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យតេជោសន្តិភាព ក្នុងរាជធានីភ្នំពេញ។
ឧប្បត្តិហេតុផ្ទុះនេះ បង្កឡើងដោយគ្រាប់បែកចង្កោមបន្សល់ទុកដោយកងកម្លាំងយោធាថៃ ស្ថិតក្នុងភូមិបុស្សធំ ឃុំគោករំដួល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងបានបណ្តាលឱ្យមនុស្សចំនួន០៤នាក់ រងរបួស កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ៕

ចែករំលែកព័តមាននេះ