ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-កាណាដា អះអាងនូវការតាំងចិត្តជាថ្មី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែម

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​-​កា​ណា​ដា បាន​អះអាង​នូវ​ការ​តាំង​ចិត្តជា​ថ្មី​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត ។ ការ​អះអាង​នេះ កាលពី​រសៀល​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២៦…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​-​កា​ណា​ដា បាន​អះអាង​នូវ​ការ​តាំង​ចិត្តជា​ថ្មី​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត ។

ការ​អះអាង​នេះ កាលពី​រសៀល​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២៦ ឯកឧត្តម មាស គឹ​ម​ហេង រដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​កា​ណា​ដា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីស្តីការក្រសួង ។

នៅ​ក្នុង​ជំនួប​ភាគី​ទាំង​ពីរ​បាន​សម្តែង​នូវ​ការ​ពេញចិត្ត​ចំពោះ​សន្ទុះ​វិជ្ជមាន​ក្នុង​ទំនាក់ទំនង​កម្ពុជា​-​កា​ណា​ដា ហើយ​បាន​អះអាង​នូវ​ការ​តាំង​ចិត្តជា​ថ្មី​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត ។

លើស​ពី​នេះ​ថ្នាក់ដឹកនាំ​ទាំង​ពីរ ក៏​បាន​ពិភាក្សា​អំពី​ការ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ទ្វេភាគី​លើក​ទី​២ រវាង​ក្រសួងការបរទេស​ទាំង​ពីរ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ស​ប្តា​ហ៍​ក្រោយ​នៅ​ទីក្រុង​ភ្នំពេញ ។ នៅ​ក្នុង​ជំនួប ឯកឧត្តម​រដ្ឋលេខាធិការ ក៏​បាន​ជម្រាប​ជូន ឯកឧត្តម​ឯកអគ្គរដ្ឋទូត អំពី​កា​រវិ​វ​ឌ្ឍ​ថ្មី​ៗ​ទាក់ទង​នឹង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ