ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុជ​ភ្លើងទៀន​ពុំ​បាន​ពន្លត់​ លុះ​កណ្ដាល​អា​ធ្រាត្រ​​ឆេះ​ផ្ទះ​ផ្អើល

2 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ខណៈ​ពេល​ដែល​មនុស្ស​កំពុង​តែ​ដេក​លង់លក់​ស្រួល​អាកាសធាតុ​រៀង​ត្រជាក់ ស្រាប់តែ​អគ្គី​ភ័យ​បាន​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​អណ្ដាតភ្លើង​ឡើង​ក្រហមច្រាល​ទៅ​លើ​អាកាស​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២​កុម្ភៈ ឆ្នាំ​២០២៦ នៅ​ចំណុច​ឃុំ​ស្វាយ​ទាប​ស្រុក​ចំការលើ​។​បន្ទាប់​មក​គេ​បានឃើញ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ​ដែល​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​ចេញ​ទៅ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​។ សមត្ថកិច្ច​មូលដ្ឋាន​បាន​ដែល​ដឹង​ថា​:​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ក្នុងភូមិ​បុស្ស​ចេក​ថា​មាន​ករណី​អគ្គី​ភ័យ (​ឆេះ​ផ្ទះ​) របស់​ឈ្មោះ អេ​ង…

ខេត្តកំពង់ចាម​ ៖ ខណៈ​ពេល​ដែល​មនុស្ស​កំពុង​តែ​ដេក​លង់លក់​ស្រួល​អាកាសធាតុ​រៀង​ត្រជាក់ ស្រាប់តែ​អគ្គី​ភ័យ​បាន​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​អណ្ដាតភ្លើង​ឡើង​ក្រហមច្រាល​ទៅ​លើ​អាកាស​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២​កុម្ភៈ ឆ្នាំ​២០២៦ នៅ​ចំណុច​ឃុំ​ស្វាយ​ទាប​ស្រុក​ចំការលើ​។​បន្ទាប់​មក​គេ​បានឃើញ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ​ដែល​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​ចេញ​ទៅ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ដែល​ដឹង​ថា​:​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ក្នុងភូមិ​បុស្ស​ចេក​ថា​មាន​ករណី​អគ្គី​ភ័យ (​ឆេះ​ផ្ទះ​) របស់​ឈ្មោះ អេ​ង ឡុ​ន ភេទ​ប្រុស អាយុ​៥៨ ឆ្នាំ​ជាតិខ្មែរ នៅ​ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ លោក​វរសេនីយ៍ឯក​កែវ​ស៊ា​ង​ហ៊​ន់ អធិការ​នគរ​ស្រុក​ចំការលើ​បាន​ដឹកនាំ​កម្លាំង​ជំនាញ និង ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយ​ទាប​ចេញ​អន្តរាគមន៍​ជា​បន្ទាន់​ដល់​កន្លែង​កើតហេតុ​។ ដោយ​បាន​ប្រញាប់ប្រញាល់​បាញ់​ទឹក​ទៅ​លើ​ភ្លើង​ដែល​កំពុង​តែ​ឆាបឆេះ​ផ្ទះ​នោះ ក្នុង​ករណី​នេះ​ភ្លើង​មិន​បាន​រាលដាល​ទៅ​ផ្ទះ​អ្នក​ជិតខាង​ឡើយ​។

​ចំពោះ​ការ​ខូចខាត​ក្នុង​នោះ​មាន​:
ផ្ទះ​ឈើ​ប្រក់​គ្បឿ​ង​បណ្ដោយ​១២​ម៉ែត្រ និង​ទទឹង​០៩​ម៉ែត្រ
-​ម៉ូតូ ០១​គ្រឿង
-​គោ​យន្ដ​កែ​ឆ្នៃ​ចំនួន​០១ គ្រឿង
-​ត្រាក់ទ័រ​ចំនួន ០១​គ្រឿង​និង​របស់របរ​ប្រើប្រាស់​មួយ​ចំនួន ។​អគ្គី​ភ័យ​ត្រូវ​បាន​រលត់​១០០% គ្រប់គ្រង​ស្ថាន​ការ​បាន​ទាំងស្រុង នៅ​វេលា​ម៉ោង​១២ និង​៤០​នាទី​យប់​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​០៣.០២.២០២៦ ។

កិច្ច​ប្រតិបត្តិ​ការណ៍​នេះ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ ០១​គ្រឿង អស់​ទឹក​ចំនួន​០៣​រថយន្ត ។​ករណី​ខាងលើ​មិន​បណ្ដាល​អោយរ​បួស​ដល់​មនុស្ស​ឡើយ​។​មូលហេតុ​: តាម​ការ​សន្និដ្ឋាន​បណ្ដាល​មក​ពី​ការ​អុច​ភ្លើងទៀន​ពុំ​បាន​ពន្លត់​ធ្វេស ទើប​បង្ក​ឲ្យ​មាន​អគ្គី​ភ័យ​នេះ​ឡើង ហើយ​ផ្ទះ​នេះ​នៅ​តែ​បុរស​ចំណេះ​ម្នាក់​នេះ​ប៉ុណ្ណោះ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ