ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ខែ​ចុងឆ្នាំ​២០២៥ ការ​ផ្ដល់​សេវា​នៅ​អង្គភាព​ច្រក​ចេញ​-​ចូល​តែ​មួយ​ខេត្តឧត្តរមានជ័យ ថយ​ចុះ​​ជាង​១​ម៉ឺន​សេវា

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​អំពើ​ឈ្លានពាន​របស់​ភាគី​ថៃ​ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយ នៃ​ឆ្នាំ​២០២៥ គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែតុលា រហូត​ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ អង្គភាព​ច្រកចេញ​-​ចូល​តែ​មួយ ខេត្តឧត្តរមានជ័យ…

រាជធានី​ភ្នំពេញ ៖ ដោយសារ​អំពើ​ឈ្លានពាន​របស់​ភាគី​ថៃ​ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយ នៃ​ឆ្នាំ​២០២៥ គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែតុលា រហូត​ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ អង្គភាព​ច្រកចេញ​-​ចូល​តែ​មួយ ខេត្តឧត្តរមានជ័យ ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​បាន​ត្រឹមតែ​៦៣០​សេវា​ប៉ុណ្ណោះ ។

ចំនួន​នេះ ត្រូវ​បាន​ថយ​ចុះ​រហូត​ដល់​ទៅ​១០.២១៩​សេវា បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០២៤ ។ នេះ​បើ​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្តឧត្តរមានជ័យ​ផ្ដល់​មក​កាន់​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ។


ប្រភព​បាន​លើក​ឡើង​ថា ហេតុផល​តែ​មួយ​គត់​នាំ​ឱ្យ​ការ​ផ្ដល់​សេវា​នៅ​អង្គភាព​ច្រក​ចេញចូល​តែ​មួយ​ខេត្តឧត្តរមានជ័យ ក៏​ដូច​គ្នា​នឹង​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ភាគ​ខាងលិច​ផ្សេង​ទៀត គឺ​បាន​យ​ចុះ​ដោយសារ​អំពើ​ឈ្លានពាន​របស់​ភាគី​ថៃ​ម្ដង​ហើយ​ម្ដងទៀត លើក​ទី​មួយ​នៅ​អំឡុង​ខែកក្កដា និង​លើក​ទី​ពីរ នៅ​ក្នុង​ខែធ្នូ ឆ្នាំ​២០២៥ ។

អំពើ​ឈ្លានពាន​នេះ បើ​និយាយ​ដោយឡែក បាន​បង្ខំ​ឱ្យ​រដ្ឋបាល​សាលាខេត្ត​ឧត្តរមានជ័យ​ត្រូវ​បិទទ្វារ ក្នុង​នោះ ក៏​រួម​ទាំង​អង្គភាព​ច្រកចេញ​-​ចូល​តែ​មួយ​ផង​ដែរ​។ បែប​នេះ​ក្ដី មន្ត្រី​អង្គភាព​ច្រកចេញ​-​ចូល​តែ​មួយ​ខេត្តឧត្តរមានជ័យ មិន​បោះបង់​ការ​បំពេញ​តួនាទី​ភារកិច្ច នោះ​ឡើយ ។

ជាក់ស្ដែង វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ផ្តល់​បាន​២០០​សេវា វិស័យ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ផ្ដល់​បាន​១៦០​សេវា វិស័យ​សាធារណការ និង​ដឹក​ជញ្ជូន ផ្ដល់​បាន​១១០​សេវា វិស័យ​សុខាភិបាល ផ្ដល់​បាន​៩៤​សេវា វិស័យ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ផ្ដល់​បាន​៣៥​សេវា ខណៈវិស័យ​ខ្លះ​ទៀត​ផ្ដល់​បាន​តិចតួច​ដែរ ។

សូម​បញ្ជាក់​ថា អំពើ​ឈ្លានពាន​របស់​ភាគី​ថៃ​លើក​ទី​២ ក្នុង​ខែធ្នូ ឆ្នាំ​២០២៥ បាន​បណ្ដាល​ឱ្យ​ពលរដ្ឋ​ខេត្តឧត្តរមានជ័យ ស្លាប់​ចំនួន​៩​នាក់ រង​របួស​ចំនួន​១៦​នាក់ និង​មាន​ពលរដ្ឋ​ជា​ច្រើន​ម៉ឺន​នាក់​ទៀត​បង្ខំចិត្ត​ភៀស​សឹក​ទៅ​កាន់​ជំរំ​សុវត្ថិភាព ។ នេះ​មិន​ទាន់​គិត​ពី​ផល​ប៉ះពាល់​ផ្នែក​សាធារណៈ និង​ឯកជន​ជា​ច្រើន​ទៀត​នៅឡើយ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ