រាជធានីភ្នំពេញ ៖ មោទនភាពមួយ កម្ពុជាបានឈានដល់ដំណាក់កាលថ្មីមួយទៀត ក្នុងវិស័យសកម្មភាពមីន តាមរយៈការបញ្ជូនសុនខជំនាញរបស់ខ្លួនទៅបំពេញការងារនៅក្រៅប្រទេស ។
លោក ហេង រតនាអគ្គនាយកស៊ីម៉ាក់បានប្រកាសនាយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ៖ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សុនខរបស់អង្គភាព CMACបានធ្វើអន្តោប្រវេសន៍ទៅរស់នៅនិងធ្វើការងារនៅប្រទេសបូស្លៀរ។

លោក ហេង បានបញ្ជាក់ថា CMAC ធ្លាប់តែទិញសុនខពីបូស្លៀរសម្រាប់បម្រើការងារនៅកម្ពុជា ឥឡូវនេះអង្គការជាដៃគូ NPA ដែលបានសហការជាមួយអង្គភាពCMAC ចាប់តាំងពីឆ្នាំ១៩៩២-៩៣នោះ បានជាវសុនខទាំង២ ទៅបូស្លៀរវិញម្តង ។
នេះជាការពង្រឹងម្ចាស់ការលើវាសនារបស់យើង អ្នកខ្លះអាចយល់ថា វាមិនមែនជាសមិទ្ធផលធំដុំអ្វីនោះទេ ប៉ុន្តែយើងបានយល់ច្បាស់ និងមានមោទនភាពហើយវាជាមេរៀនជាក់ស្តែង ក្នុងការចូលរួមចំណែកលើមូលដ្ឋាននូវការពង្រឹងស្មារតី និងគោលដៅភាពជាម្ចាស់(ម្ចាស់ការ)របស់កម្ពុជា ។
សូមរំលឹកថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការផ្លាស់ប្តូរសុនខពីតំបន់មួយទៅតំបន់មួយប៉ុណ្ណោះទេ ប៉ុន្តែវា គឺជាសក្ខីភាពនៃការពង្រឹងស្មារតី និងគោលដៅភាពជាម្ចាស់ការរបស់កម្ពុជា លើឆាកអន្តរជាតិ ដែលសបញ្ជាក់ថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាមីនជាសកល៕

ចែករំលែកព័តមាននេះ