រាជធានីភ្នំពេញ ៖ ក្រុមអ្នកមាននៅក្នុងប្រទេសមកដល់ឆ្នាំ២០២៥ បានបោះទុនវិនិយោគបង្កើតរោងចក្រឧស្សាហកម្មខ្នាតធំមានតម្លៃដល់ទៅ៣,៩ពាន់លានដុល្លារ ពោលគឺ១៥ភាគរយនៃទុនវិនិយោគសរុប២៥,១៦ពាន់លានដុល្លារ ។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអះអាងនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ថា គិតត្រឹមចុងឆ្នាំ២០២៥ កម្ពុជាមានរោងចក្រធុនធំកំពុងដំណើរការចំនួន៣.០៨៣កន្លែង កើនឡើង៦៥៨ មូលដ្ឋានស្មើនឹង២៧ភាគរយ ។
លោកបានបន្តថា រោងចក្រទាំងនោះមានទុនវិនិយោគសរុបមានចំនួន២៥,១ពាន់លានដុល្លារ កើនឡើង៤,៧ពាន់លានដុល្លារ ស្មើនឹង២៣% ក្នុងនោះទុនវិនិយោគក្នុងស្រុកមានចំនួនជាង៣,៩ពាន់លានដុល្លារ ស្មើនឹង១៥%នៃទុនវិនិយោគសរុប។
ចែករំលែកព័តមាននេះ