ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្ពុជាបន្តចុះត្រជាក់​ ខណៈតំបន់ភ្នំត្រជាក់ខ្លាំង ឯវាលទំនាបមេឃស្រឡះល្អ

2 ម៉ោង មុន

រាជធានីភ្នំពេញ៖ យោងតាមការព្យាករស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ…

រាជធានីភ្នំពេញ៖ យោងតាមការព្យាករស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦ ​កម្ពុជានឹងបន្តទទួលរងឥទ្ធិពលពីរបបខ្យល់មូសុងឦសាន ដែលធ្វើឱ្យធាតុអាកាសនៅតែបន្តចុះត្រជាក់។

ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ ដូចជាភ្នំដងរែក និងភ្នំក្រវាញ មានសីតុណ្ហភាពចុះត្រជាក់ខ្លាំងជាងគេ ដោយកម្រិតសីតុណ្ហភាពអប្បបរមាអាចធ្លាក់ចុះដល់ ១៩°C លាយឡំដោយខ្យល់បក់ក្នុងល្បឿនមធ្យម ៣ ម៉ែត្រក្នុងមួយវិនាទី។

សម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់វាលទំនាប រួមមានរាជធានីភ្នំពេញ និងបណ្តាខេត្តជុំវិញ ព្រមទាំងតំបន់មាត់សមុទ្រ នឹងមានធាតុអាកាសត្រជាក់បង្គួរក្នុងកម្រិតសីតុណ្ហភាពអប្បបរមា ២១°C។ ក្នុងអំឡុងពេលនេះ នៅទូទាំងប្រទេសនឹងមិនមានភ្លៀងធ្លាក់ឡើយ ចំណែកឯស្ថានភាពរលកសមុទ្រវិញ គឺស្ថិតក្នុងកម្រិតធម្មតាដែលមានកម្ពស់ចន្លោះពី ០,៥០ ម៉ែត្រ ទៅ ១,០០ ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ