ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធសាស្ត្រឈ្នះ-ឈ្នះលោក ត្រាំ៖ ​បញ្ចុះពន្ធឱ្យឥណ្ឌា ផ្ដាច់ដង្ហើមសេដ្ឋកិច្ចរុស្ស៊ី

2 ម៉ោង មុន

ទីក្រុងញូវយ៉ក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសពីជោគជ័យនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយឥណ្ឌា ដោយយល់ព្រមកាត់បន្ថយពន្ធនាំចូលលើទំនិញឥណ្ឌាពី ២៥% មកត្រឹម ១៨%…

ទីក្រុងញូវយ៉ក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសពីជោគជ័យនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយឥណ្ឌា ដោយយល់ព្រមកាត់បន្ថយពន្ធនាំចូលលើទំនិញឥណ្ឌាពី ២៥% មកត្រឹម ១៨% ជាថ្នូរនឹងការដែលឥណ្ឌាត្រូវបញ្ឈប់ការទិញប្រេងពីរុស្ស៊ីទាំងស្រុង។ នេះបើយោងតាម​សារព័ត៌មាន Xinhua និង Reuters ចុះផ្សាយនៅថ្ងៃទី៣ ខែមករានេះ។

ក្រោមស្មារតីមិត្តភាពជាមួយលោកនាយករដ្ឋមន្ត្រី ម៉ូឌី ឥណ្ឌាក៏បានប្ដេជ្ញាកាត់បន្ថយរបាំងពន្ធលើទំនិញអាម៉េរិកមកនៅកម្រិត «សូន្យ» និងសន្យាបញ្ជាទិញផលិតផលអាម៉េរិកក្នុងទំហំទឹកប្រាក់ជាង ៥០០ ពាន់លានដុល្លារ ដែលរួមមានទាំងថាមពល បច្ចេកវិទ្យា និងកសិផល ដើម្បីគាំទ្រយុទ្ធនាការ “Buy American” របស់លោក ត្រាំ។

​ទំនាក់ទំនងពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរបានធ្លាក់ចុះក្នុងភាពតានតឹង កាលពីឆ្នាំមុន នៅពេលដែលលោក ដូណាល់ ត្រាំ បានដាក់ពន្ធខ្ពស់លើទំនិញឥណ្ឌា ដើម្បីជាការដាក់ទណ្ឌកម្មចំពោះការដែលទីក្រុងញូវដែលី នៅតែបន្តរកស៊ីទិញប្រេងយ៉ាងមហាសាលពីរុស្ស៊ី ចំពេលមានជម្លោះអ៊ុយក្រែន។ កិច្ចព្រមព្រៀងថ្មីនេះ គឺជាយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ» របស់លោក ត្រាំ ដែលមិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចអាម៉េរិកឱ្យងើបឡើងវិញតាមរយៈការលក់ទំនិញទៅឱ្យឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការវាយប្រហារសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរទៅលើរុស្ស៊ី ដោយការកាត់ផ្ដាច់អតិថិជនប្រេងដ៏ធំបំផុតមួយក្នុងលោក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ