ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​បូ​ស្លៀ​រ ទិញ​សុនខហិតមីន​ពី​កម្ពុជា ចំនួន​២​ក្បាល

15 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​អង្គភាព​ស៊ី​ម៉ាក់ CMAC បានឱ្យ​ដឹង​ថា ប្រទេស​បូ​ស្លៀ​រ បាន​ទិញ​សុនខ ចំនួន​២​ក្បាល​ពី​កម្ពុជា​ម្តង បន្ទាប់​ពី​កម្ពុជា ទិញ​សុនខ​ពី​ប្រទេស​នេះ​។…

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​អង្គភាព​ស៊ី​ម៉ាក់ CMAC បានឱ្យ​ដឹង​ថា ប្រទេស​បូ​ស្លៀ​រ បាន​ទិញ​សុនខ ចំនួន​២​ក្បាល​ពី​កម្ពុជា​ម្តង បន្ទាប់​ពី​កម្ពុជា ទិញ​សុនខ​ពី​ប្រទេស​នេះ​។

សុនខ​របស់​អង្គភាព CMAC បាន​ធ្វើ​អន្តោប្រវេសន៍ ទៅ​រស់នៅ និង​ធ្វើ​ការងារ​នៅ​ប្រទេស​បូ​ស្លៀ​រ CMAC ធ្លាប់តែ​ទិញ​សុនខ​ពី​បូ​ស្លៀ​រ សម្រាប់​បម្រើ​ការងារ​នៅ​កម្ពុជា ឥឡូវនេះ អង្គការ​ជា​ដៃគូ NPA ដែល​បាន​សហការ​ជាមួយ​អង្គភាព CMAC ចាប់តាំងពី​ឆ្នាំ​១៩៩២-៩៣​នោះ បាន​ជៀវ​សុនខ ទាំង​២​ក្បាល ទៅ​បូ​ស្លៀ​រ វិញ​ម្តង នេះ​បើ​តាម ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​ស៊ី​ម៉ាក់ ។

ឯកឧត្តម ហេង រតនា បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០២៦​ថា ៖ នេះ​ជា​ការ​ពង្រឹង​ម្ចាស់​ការ​លើ​វាសនា​របស់​យើង អ្នកខ្លះ​អាច​យល់​ថា វា​មិនមែន​ជា​សមិទ្ធផល​ធំដុំ​អ្វី​នោះ​ទេ ប៉ុន្តែ​យើង​បាន​យល់​ច្បាស់ និង​មាន​មោទនភាព ហើយ​វា​ជា​មេរៀន​ជាក់ស្តែង ក្នុង​ការ​ចូលរួម​ចំណែក​លើ​មូលដ្ឋាន នូវ​ការ​ពង្រឹងស្មារតី និង​គោលដៅ​ភាព​ជា​ម្ចាស់​(​ម្ចាស់​ការ​)​របស់​កម្ពុជា ។

គួរ​បញ្ជាក់​ថា បើ​តាម​ឯកឧត្តម ហេង រតនា ឱ្យ​ដឹង​នា​ថ្មី​ៗ​មកនេះ​ថា កាលពី​ជាង​២០​ឆ្នាំ​មុន​នេះ កម្មវិធី សុនខ កម្ពុជា បាន​ពឹងផ្អែក​លើ​បរទេស ជួយ​គាំទ្រ​បច្ចេកទេស​ទាំងស្រុង ១០០​ភាគរយ ប៉ុន្តែ​បច្ចុប្បន្នកាល​នេះ​កម្ពុជា (​អង្គភាព​CMAC) អាច​ម្ចាស់​ការ​ទាំងស្រុង​១០០​ភាគរយ លើ​ការងារ​បច្ចេកទេស​ទាំង​ការងារ​បង្កាត់​ពូជ ការ​ហ្វឹកហ្វឺន​ជំនាញ​ផ្សេង​ៗ និង​អាច​ចែករំលែក​ដល់​អន្តរជាតិ​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ