ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភេសជ្ជៈ​ពេល​ព្រឹក ៣ យ៉ាង ជួយ​ជម្រះ​ជាតិពុ.ល កម្ចាត់​មេរោគ និង​បំប៉ន​ថ្លើម​-​តម្រងនោម

7 ម៉ោង មុន

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ការ​ចាប់ផ្ដើម​ថ្ងៃ​ថ្មី​ជាមួយនឹង​ភេសជ្ជៈ​ដែល​ជួយ​បន្សាប​ជាតិពុល គឺជា​វិធីសាស្ត្រ​ដ៏​សាមញ្ញ​បំផុត​ក្នុង​ការ​ជួយ​ឱ្យ​ថ្លើម និង​តម្រងនោម​ដំណើរការ​បាន​ល្អ​។ សរីរាង្គ​ទាំង​ពីរ​នេះ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចម្រោះ​ជាតិពុល បញ្ចេញ​កាក​សំណល់ និង​រក្សា​តុល្យភាព​ជាតិ​ទឹក​ក្នុង​រាង​កាយ​។ ភេសជ្ជៈ​ដំបូង​គឺ ទឹកក្រូច​ឆ្មា​រលាយ​ល្មៀត ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន…

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ការ​ចាប់ផ្ដើម​ថ្ងៃ​ថ្មី​ជាមួយនឹង​ភេសជ្ជៈ​ដែល​ជួយ​បន្សាប​ជាតិពុល គឺជា​វិធីសាស្ត្រ​ដ៏​សាមញ្ញ​បំផុត​ក្នុង​ការ​ជួយ​ឱ្យ​ថ្លើម និង​តម្រងនោម​ដំណើរការ​បាន​ល្អ​។ សរីរាង្គ​ទាំង​ពីរ​នេះ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចម្រោះ​ជាតិពុល បញ្ចេញ​កាក​សំណល់ និង​រក្សា​តុល្យភាព​ជាតិ​ទឹក​ក្នុង​រាង​កាយ​។

ភេសជ្ជៈ​ដំបូង​គឺ ទឹកក្រូច​ឆ្មា​រលាយ​ល្មៀត ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន C និង​សារធាតុ ពី​ល្មៀត​។ វា​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​កាត់​បន្ថយ​ការ​រលាក និង​ការពារ​ថ្លើម​ពី​ជំងឺ​រ៉ាំរ៉ៃ​។ អ្នក​គ្រាន់តែ​ច្របាច់​ក្រូចឆ្មារ​កន្លះ​ផ្លែ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ រួច​បន្ថែម​ល្មៀត​មួយ​ចិ​ប​ជា​ការ​ស្រេច​។ បន្ទាប់​មក​គឺ ទឹកដូង ដែល​ជា​ប្រភព​នៃ​អេឡិចត្រូលីត និង​ប៉ូ​តា​ស្យូ​ម ជួយ​ដល់​មុខងារ​តម្រងនោម​ក្នុង​ការ​បញ្ចេញ​ជាតិពុល និង​ការពារ​ការ​កើត​គ្រួ​ស​ក្នុង​តម្រងនោម​យ៉ាង​មាន​ប្រសិទ្ធភាព​។

ភេសជ្ជៈ​ចុង​ក្រោយ​គឺ តែ​ខ្ញី​លាយ​ស្លឹក​ជីរអង្កាម​។ ខ្ញី​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​យ៉ាង​ខ្លាំងក្លា ដែល​ជួយ​ឱ្យ​ថ្លើម​ចម្រោះ​ជាតិពុល​បាន​លឿន ខណៈ​ដែល​ជី​អង្កាម​ជួយ​សម្រួល​ដល់​ក្រពះ និង​បង្កើន​មុខងារ​ថ្លើម​។ ការ​ទទួលទាន​តែ​នេះ​មិន​ត្រឹមតែ​ជួយ​ជម្រះ​ជាតិពុល​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​សម្រក​ទម្ងន់ និង​កាត់​បន្ថយ​ជាតិ​ខ្លាញ់​អាក្រក់​ក្នុង​ឈាម​ទៀត​ផង​។

ជា​រួម ការ​ដាក់​បញ្ចូល​ភេសជ្ជៈ​ទាំងនេះ​ទៅ​ក្នុង​ទម្លាប់​ពេល​ព្រឹក​ទាំង​ពោះ​ទទេ នឹង​ជួយ​ឱ្យ​រាង​កាយ​របស់​អ្នក​ស្រស់ថ្លា និង​មាន​សុខភាព​ល្អ​ពី​ខាងក្នុង​មក​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ