ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌​កំបាំង​បញ្ចុះ​កម្ដៅ​ក្នុង​​ខ្លួន​ និង​បន្សាប​ជាតិ​ពុ.ល​តាម​បែប​ធម្មជាតិ

7 ម៉ោង មុន

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ក្នុងអំឡុងពេល​អាកាសធាតុ​ក្តៅ ឬ​នៅ​ពេល​រាង​កាយ​ឡើង​កម្ដៅ​ខ្លាំង ការ​ទទួលទាន​តែ​រុក្ខជាតិ​ធម្មជាតិ​គឺជា​វិធីសាស្ត្រ​ដ៏​ប្រសើរ​ក្នុង​ការ​កម្ចាត់​ជាតិពុល និង​ជួយ​ឱ្យ​សរីរាង្គ​ក្នុង​កាយ​ត្រជាក់​មក​វិញ​។ ការ​ចាប់ផ្ដើម​ជាមួយ តែ​ផ្កាឈូករ័ត្ន មិន​ត្រឹមតែ​ជួយ​បន្សាប​ជាតិពុល​ក្នុង​ថ្លើម និង​កាត់​បន្ថយ​ភាព​តានតឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ឱសថ​បុរាណ​សម្រាប់​ព្យាបាល​មុន…

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ក្នុងអំឡុងពេល​អាកាសធាតុ​ក្តៅ ឬ​នៅ​ពេល​រាង​កាយ​ឡើង​កម្ដៅ​ខ្លាំង ការ​ទទួលទាន​តែ​រុក្ខជាតិ​ធម្មជាតិ​គឺជា​វិធីសាស្ត្រ​ដ៏​ប្រសើរ​ក្នុង​ការ​កម្ចាត់​ជាតិពុល និង​ជួយ​ឱ្យ​សរីរាង្គ​ក្នុង​កាយ​ត្រជាក់​មក​វិញ​។

ការ​ចាប់ផ្ដើម​ជាមួយ តែ​ផ្កាឈូករ័ត្ន មិន​ត្រឹមតែ​ជួយ​បន្សាប​ជាតិពុល​ក្នុង​ថ្លើម និង​កាត់​បន្ថយ​ភាព​តានតឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ឱសថ​បុរាណ​សម្រាប់​ព្យាបាល​មុន អាកា​រៈ​ឈឺក្បាល និង​វិលមុខ​យ៉ាង​មាន​ប្រសិទ្ធភាព​។ ចំពោះ​អ្នក​ដែល​ចូល​ចិត្ត​រសជាតិ​បែប​ជប៉ុន «​តែ​អង្ករសំរូប» គឺជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន ដែល​ជួយ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​កោសិកា​មហារីក និង​ជួយ​សម្អាត​កោសិកា​ក្នុង​រាង​កាយ​ឱ្យ​មាន​សុខភាព​ល្អ​។

ប្រសិនបើ​លោក​អ្នក​ចង់បាន​អារម្មណ៍​ស្រស់ស្រាយ​ភ្លាម​ៗ តែ​ជីរអង្កាម ដែល​មាន​សារធាតុ​ម៉​ង់​តុល នឹង​ផ្តល់​ភាព​ត្រជាក់​ដល់​រាង​កាយ ជួយ​សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ និង​ធ្វើ​ឱ្យ​ការ​ចង​ចាំ​កាន់តែ​ល្អ​ប្រសើរ​។ ដោយឡែក​សម្រាប់​បញ្ហា​សុខភាព​ស្បែក តែ​ស្លឹក​ស៊ូ​ស៊ូ ដើរតួ​ជា​អ្នក​ជួយ​កាត់​បន្ថយ​ការ​រមាស់ កន្ទួល​រមាស់ និង​មាន​សារធាតុ ជួយ​ជម្រុះ​កោសិកា​ចាស់​ៗ ធ្វើ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា និង​ទន់​រលោង​។ ជា​ចុង​ក្រោយ តែ​ផ្កា​ច្បា ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន C នឹង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ បង្កើន​ការ​ដុត​រំលាយ​អាហារ និង​ជួយ​ដល់​ការ​សម្រក​ទម្ងន់ ព្រមទាំង​ការពារ​ថ្លើម​ពី​ការ​រលាក​។

ការ​ដាក់​បញ្ចូល​តែ​ទាំងនេះ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ មិន​ត្រឹមតែ​ជួយ​ឱ្យ​រាង​កាយ​មាន​សំណើម និង​ត្រជាក់​ស្រួល​នោះ​ទេ ប៉ុន្តែ​វា​គឺជា​ការ​ថែទាំ​សុខភាព​បែប​ធម្មជាតិ​ដែល​ជួយ​ឱ្យ​អ្នកមាន​សុខភាព​មាំមួន និង​សម្រស់​ស្រស់​ស្អាត​ពី​ខាងក្នុង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ