ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហាររបស់ពួកបំ​បែក​ខ្លួន​នៅ​ប៉ាគី​ស្ថាន​ស្លា.ប់យ៉ាងតិច១៩៣នាក់

1 ម៉ោង មុន

ប្រទេស​ប៉ា​គី​ស្ថាន ៖ អំពើ​ហិង្សា​កាលពី​ថ្ងៃ​ទី​៣១ មក​រា នៅ​ភាគ​និរតី​ប៉ា​គី​ស្ថាន​ពិតជា​សែន​រន្ធត់ ។ តាម​តុល្យការ​ថ្មី​មនុស្ស​ដល់​ទៅ​យ៉ាងតិច​១៩៣​នាក់ ក្នុង​នោះ មាន​អ្នក​វាយប្រហារ​១៤៥​នាក់ បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ​មួយ​ចំនួន​ដែល​មានការ​សម្របសម្រួល​គ្នា…

ប្រទេស​ប៉ា​គី​ស្ថាន ៖ អំពើ​ហិង្សា​កាលពី​ថ្ងៃ​ទី​៣១ មក​រា នៅ​ភាគ​និរតី​ប៉ា​គី​ស្ថាន​ពិតជា​សែន​រន្ធត់ ។ តាម​តុល្យការ​ថ្មី​មនុស្ស​ដល់​ទៅ​យ៉ាងតិច​១៩៣​នាក់ ក្នុង​នោះ មាន​អ្នក​វាយប្រហារ​១៤៥​នាក់ បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ​មួយ​ចំនួន​ដែល​មានការ​សម្របសម្រួល​គ្នា ប្រកាស​ទទួលខុសត្រូវ​ដោយ​ពួក​បំបែក​ខ្លួន​និយម​នៅ​ខេត្ត​បា​លូត​ជី​ស្ថាន ។

ប៉ា​គី​ស្ថាន​ប្រឈម​មុខ​ចាប់តាំងពី​ច្រើន​ទស​វត្ស​មក​ហើយ នឹង​ការ​បះបោរ​បំបែក​ខ្លួន​និយម​នៅ​បា​លូត​ជី​ស្ថាន​។ ការ​វាយប្រហារ​កើត​មាន​ញឹកញាប់​ប្រឆាំង​កងកម្លាំង​សន្តិសុខ បណ្ដា​ជនបរទេស​និង​ពលរដ្ឋ​ប៉ា​គី​ស្ថាន​មក​ពី​តំបន់​ដទៃ​ៗ​ទៀត​របស់​ប្រទេស មក​រស់នៅ​ក្នុង​ខេត្ត​សម្បូរ​ដោយ​រ៉ែ​តែ​ក្រីក្រ​នេះ នៅ​ជាប់​ព្រំដែន​ជាមួយ​អ៊ី​រ៉​ង់​នី​ង​អា​ហ្វ​ហ្គា​នី​ស្ថាន ។

ផ្នែក​សារព័ត៌មាន​របស់​កងទ័ព​ប៉ា​គី​ស្ថាន​គូសបញ្ជាក់​ថា ការ​វាយប្រហារ​កើត​មាននៅ​កន្លែង​ជា​ច្រើន ពិសេស​នៅ​ក្រុង​កេ​តា​ជា​ប្រជុំ​ខេត្ត និង​នៅ​ក្រុង​GWADAR​។ ជន​ស៊ី​វិល​ស្លូតត្រង់​៣១​នាក់​និង​សមាជិក​កងកម្លាំង​សន្តិសុខ​ប៉ា​គី​ស្ថាន​១៧​នាក់​បាន​ត្រូវ​ស្លាប់ ។ ប្រភព​ដដែល​នោះ​ក៏​រៀបរាប់​ពី​ពួក​ឧទ្ទាម​១៤៥​នាក់​ត្រូវ​ស្លាប់ ក្នុង​នោះ​មាន​ជន​អត្តឃាត​៣​នាក់ ។

អ្នក​ទទួលខុស​ជាន់ខ្ពស់​ម្នាក់​របស់​កងទ័ព​ប៉ា​គី​ស្ថាន​និយាយ​ថា ការ​វាយប្រហារ​របស់​ពួក​ឧទ្ទាម​មានការ​សម្រប​ស​ម្រូ​ល​គ្នា តែ​អនុវត្ត​មិន​បាន​ល្អ​។ ការ​វាយប្រហារ​ទាំងនេះ​បរាជ័យ​មក​ពី​គ្មាន​ផែនការ​ល្អ ហើយ​ត្រូវ​រង​ការ​កម្ទេច​ដោយ​រហ័ស​ប្រឈម​មុខ​នឹង​ការ​ឆ្លើយ​តប​របស់​កងកម្លាំង​សន្តិសុខ​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ